ការចាប់ខ្លួនស្ថាបនិក WikiLeaks - អេក្វាឌ័របានចាប់ខ្លួនសហការជិតស្និទ្ធរបស់លោក Assange
(VOVWORLD) - នាថ្ងៃទី ១១ ខែមេសា ក្រសួងមហាផ្ទៃអេក្វាឌ័របានប្រកាសការចាប់ខ្លួនសហការីមួយរូបរបស់ស្ថាបនិក WikiLeaks លោក Julian Assange នៅពេលដែលលោកកំពុងព្យាយាមទៅកាន់ប្រទេសជប៉ុនដើម្បីស្នើសុំសិទ្ធិជ្រកកោន។
ស្ថាបនិក WikiLeaks លោក Julian Assang |
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអេក្វាឌ័រលោកស្រី María Paula Romo បានប្រសាសន៍ថា នេះគឺជាសហការីមួយរូបដ៏ជិតស្និទ្ធរបស់លោក Julian Assange ប៉ុន្តែមិនបានបង្ហាញឈ្មោះឬអត្តសញ្ញាណរបស់ជននោះទេ។ មុននេះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអេក្វាឌ័រ ក៏បានប្រកាសថាអាជ្ញាធរប្រទេសនេះបានប្រមូលភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីកំណត់អត្តសញ្ញាណរបស់សហការីម្នាក់របស់លោក Julian Assange ដែលកំពុងរស់នៅអេក្វាឌ័រ ដោយចូលរួមក្នុងឧបាយកលមួយសំដៅ បំផ្លិតបំផ្លាញ់រដ្ឋាភិបាលរបស់លោក Assange ។ លោកស្រី María Paula Romo បានបន្តទៀតថា សហការីរបស់លោក Asange ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអេក្វាឌ័រលោក Ricardo Patino ដែលជា មន្ត្រីមួយរូបបានផ្តល់សិទ្ធិជ្រកកោនដល់លោក Assange កាលពីឆ្នាំ ២០១២ ផងដែរ៕