ការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនក្នុងខែកញ្ញានៅតែប្រព្រឹត្តិទៅ តាមការគ្រោងទុក

(VOVWORLD) - ក្នុងការធ្វើសម្ភាសន៍តាមរយៈវិទ្យុសម្លេង ប្រមុខសេតវិមានបានឲ្យដឹងថា ចិនមានគោលបំណងទទួលឲ្យបានកិច្ចព្រមព្រៀងមួយ ហើយនេះគឺជាកិច្ចព្រមព្រៀងមួយ ដែលមាន មាត្រាសមស្របមួយចំនួន ពោលគឺត្រូវឆ្លើយតបនឹងរាល់សំណើររបស់អាមេរិក។
ការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនក្នុងខែកញ្ញានៅតែប្រព្រឹត្តិទៅ តាមការគ្រោងទុក - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ TTXVN)

នាថ្ងៃទី ១៥ខែសីហា ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា ផែនការចរចាពាណិជ្ជកម្មជាមួយចិនក្នុងខែកញ្ញា នឹងប្រព្រឹត្តិទៅតាមការគ្រោងទុក ហើយភាគីទាំងពីរនឹងបន្តការចរចាតាមទូរស័ព្ទ។ លោកក៏បានឲ្យដឹងថា  នាបច្ចុប្បន្ននេះ អាមេរិកកំពុងចរចាយ៉ាងល្អជាមួយចិន ប៉ុន្តែលោកក៏បានព្រមានថាប្រសិនបើទីក្រុងប៉េកាំងចាត់វិធានការតបតវិញនោះ ទីក្រុងវ៉ាស៊ីនតោននឹងតបតវិញភ្លាមមួយរំពេចផងដែរ។

នាថ្ងៃដដែល ក្នុងការធ្វើសម្ភាសន៍តាមរយៈវិទ្យុសម្លេង ប្រមុខសេតវិមានបានឲ្យដឹងថា ចិនមានគោលបំណងទទួលឲ្យបានកិច្ចព្រមព្រៀងមួយ ហើយនេះគឺជាកិច្ចព្រមព្រៀងមួយ ដែលមាន មាត្រាសមស្របមួយចំនួន ពោលគឺត្រូវឆ្លើយតបនឹងរាល់សំណើររបស់អាមេរិក។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុចិនបានអះអាងថា កម្រិតពន្ធ ដែលអាមេរិកគ្រោងនឹងតម្លើងលើទំនិញរបស់ចិនចាប់ពីខែកញ្ញាខាងមុខ បានរំលោភបំពានលើរាល់ការស្រុះចិត្តគំនិត ដែលលោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jin-ping បានឯកភាគគ្នានៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមិថុនាកន្លងទៅនៅជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ