ការចរចាពាណិជ្ជកម្មអង់គ្លេស - EU ជួបប្រទះបញ្ហាប្រឈម ខណៈដែល​ទីក្រុង​ឡុងដ៍ប្រកាសសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស

(VOVWORLD) - នៅថ្ងៃទី ៩ ខែកញ្ញា រដ្ឋាភិបាលអង់គ្លេសបានប្រកាសសេចក្តីព្រាងច្បាប់ថ្មី ស្តីពីការរៀបចំពាណិជ្ជកម្មក្នុងស្រុក ក្រោយ Brexit (អង់គ្លេសចាកចេញពីសហភាព អឺរ៉ុប (EU)) ហើយបានទទួលស្គាល់ថា សេចក្ដីព្រាងច្បាប់នេះបានរំលោភបំពានលើកិច្ចព្រមព្រៀង Brexit ដែលបានចុះហត្ថលេខាជាមួយ EU កាលពីខែមុន។
ការចរចាពាណិជ្ជកម្មអង់គ្លេស - EU ជួបប្រទះបញ្ហាប្រឈម ខណៈដែល​ទីក្រុង​ឡុងដ៍ប្រកាសសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ TTXVN)

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានអះអាងថា សេចក្ដីព្រាងច្បាប់ទីផ្សារក្នុងស្រុករបស់ចក្រភពអង់គ្លេសនឹងការពារការងារធ្វើ និងសន្តិភាពសម្រាប់តំបន់អៀរឡង់ខាងជើង ប៉ុន្តែលោកក៏បានទទួលស្គាល់ថា សេចក្ដីព្រាងច្បាប់នេះ បានដាក់ចេញការផ្លាស់ប្តូរជាឯកតោភាគីដោយបានរំលោភបំពានលើកិច្ចព្រមព្រៀង Brexit ដែលអង់គ្លេសបានចុះហត្ថលេខាជាមួយ EU។ ប្រមុខរដ្ឋាភិបាលអង់គ្លេសបានហៅសេចក្ដីព្រាងច្បាប់នេះគឺជា“ សំណាញ់សុវត្ថិភាពគតយុត្តិ” ក្នុងករណី ដែល EU បាន“ បកស្រាយដោយលំអៀង” នូវបណ្ដាកិច្ចព្រមព្រៀង ក្រោយ Brexit ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ