ការចរចារការផ្លាស់ទីលំនៅដោយខ្លួនឯង-ស្ថានភាពនិងដំណោះស្រាយរៀបចំឡើងវិញប្រជាជនតាមទិសដៅអភិវឌ្ឍន៍ចីរភាព

ការចរចារការផ្លាស់ទីលំនៅដោយខ្លួនឯង-ស្ថានភាពនិងដំណោះស្រាយរៀបចំឡើងវិញប្រជាជនតាមទិសដៅអភិវឌ្ឍន៍ចីរភាព - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc (VGP)

        Vovworld-នៅការចរចារការផ្លាស់ទីលំនៅដោយខ្លួនឯង-ស្ថានភាពនិង​ដំណោះស្រាយរៀបចំឡើងវិញប្រជាជនតាមទិសដៅអភិវឌ្ឍន៍ចីរភាព នាព្រឹក​ថ្ងៃ​ទី១៧កញ្ញានៅទីក្រុងហាណូយដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមរៀបចំ បណ្ដាដំណាងបានចាត់ទុកថា ការផ្លាស់ទីលំនៅដោយខ្លួនឯងជាបញ្ហាដាក់ចេញ​ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សំដៅរារាំងស្ថានភាពនេះ បណ្ដាដំបន់​ត្រូវរៀបចំឡើងវិញដំបន់ប្រជុំជនតាមទិសដៅអភិវឌ្ឍន៍ចីរភាព ឧបនាយករដ្ឋ​មន្ត្រី
​លោក Nguyen Xuan Phuc បានអះអាងថា ដើម្បីដោះស្រាយបញ្ហា​នេះ​ត្រូវ​មាន​ដំណោះស្រាយព្រមៗគ្នា។ ក្នុងនោះយកចិត្តទុកដាក់ជាពិសេសកសាង​ប្រព័ន្ធ
នយោបាយដើម្បីចលនាប្រជាជនអប់រំការយល់ដឹងរបស់ប្រជាជនដើម្បី​មិនចេញ
ពីភូមិស្រុកកំណើតទៅដំបន់ផ្សេងៗ។ ជាពិសេសមានគោលការណ៍​ជំរុញកាត់
បន្ថយភាពក្រីក្រល្អជាងដើម្បីប្រជាជនបង្កើតអាជីពដើម្បីប្រជាជនមិនចង់ទៅទោះ
បីជាជួបការលំបាកក្តី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ