ការចរចារជាន់ខ្ពស់វៀតណាម-កម្ពុជា
|
ការចរចារជាន់ខ្ពស់វៀតណាម-កម្ពុជា (VOV) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹក
នាំដោយសម្ដេចហេងសំរិន ប្រធានរដ្ឋសភាបានមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៨ដល់២០សីហា។នារសៀលថ្ងៃទី១៨សីហា ប្រធានរដ្ឋ
សភាវៀតណាមលោក Nguyen Sinh Hung បានជួបចរចារជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន។ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអះអាង
ថា រដ្ឋសភានិងប្រជាជនវៀតណាមនឹងធ្វើអស់ពីកំលាំងកាយចិត្តគាំទ្រគោល
មាគាររបស់គណៈបក្សប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាពឯកភាពឯករាជ្យ
អភិវឌ្ឍន៍។ ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពបន្តសហប្រតិបត្តិការលើគ្រប់
វិស័យក៏ដូចជាបង្កើនសាមគ្គីភាពជួយឧបត្ថម្ភក្នុងការដោះស្រាយបញ្ហារួមនៅដំបន់
និងសកលលោករួមចំណែកកសាងសន្តិភាពស្ថិរភាពលើកកំពស់តួនាទីរបស់
រដ្ឋសភានៃប្រទេសនីមួៗលើវេទិការអន្តរសភា។ ភាគីទាំងពីរខំប្រឹងប្រែងកសាង
សម្ព័ន្ធភាពសភាសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (AIPA) អភិវឌ្ឍន៍ដ៏ចីរភាព។
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអញ្ចើញប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិននិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមមហាសន្និបាត
អន្តរសភាពិភពលោកលើកទី១៣២នៅវៀតណាមនាឆ្នាំ២០១៥៕