កម្មវិធីសិល្បៈ "សរទរដូវសម្រាប់​ប្អូន" នៅទីក្រុង​ Hue

(VOVWORLD) - “សរទរដូវសម្រាប់ប្អូន” គឺជាកម្មវិធីសិល្បៈពិសេសដែលបានប្រព្រឹត្តិទៅនៅយប់ថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុង Hue ។ នេះគឺជាព្រឹត្តិការណ៍មួយនៅក្នុងសេរ៊ីសកម្មភាព " Festival Hue សរទរដូវ" ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកេរ្តិ៍ដំណែលអតីតរាជធានី Hue ។ 
កម្មវិធីសិល្បៈ តន្ត្រីករ Tran Tien សម្តែងក្នុងកម្មវិធីសិល្បៈ "សរទរដូវសម្រាប់ប្អូន" ។ រូបថត៖ VOV

ក្នុងកម្មវិធីនេះ តន្ត្រីករ Tran Tien និងក្រុម Du Ca បាននាំមកជូនទស្សនិកជននៅអតីតរាជធានី នូវការសម្តែងដ៏វិសេសវិសាល តាមរយៈបទចម្រៀងដែលផ្សារភ្ជាប់ទៅនឹងកេរ្តិ៍ឈ្មោះរបស់លោក ដូចជា៖ ទន្លេសរទរដូវ សរទរដូវពណ៌ស លាហើយសត្វត្រចៀកកាំ  ព្រះអាទិត្យតូច ម្តាយខ្ញុំ និងដំណើរផ្សងព្រេង...។ កម្មវិធីបាននាំមកនូវអារម្មណ៍ខុសប្លែក រួមជាមួយនឹងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍អំពីសរទរដូវនៃទីក្រុង Hue ។ លោក Hoang Viet Trung នាយកមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានី Hue អនុប្រធានគណៈកម្មាធិការរៀបចំ Festival Hue ឆ្នាំ ២០២៤ បានឲ្យដឹងថា៖ “នេះគឺជាកម្មវិធីសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍។ យើងខ្ញុំចង់នាំមកជូនភ្ញៀវទេសចរនិងប្រជាជននូវបទពិសោធន៍និងចំណាបអារម្មណ៍អំពីសរទរដូវនៅអតីតរាជធានី"។

កម្មវិធីសិល្បៈ កម្មវិធីសិល្បៈ "សរទរដូវសម្រាប់ប្អូន" នៅក្នុងក្របខ័ណ្ឌនៃ Festival Hue ឆ្នាំ ២០២៤។ រូបថត៖ VOV

កម្មវិធីសិល្បៈ "សរទរដូវសម្រាប់ប្អូន" បានបិទបញ្ចប់សេរ៊ីសកម្មភាពនៃ “Festival Hue សារទរដូវ” ឆ្នាំ ២០២៤។ ពិធីបុណ្យ "រដូវរងារនៅទីក្រុង Hue" - Festival Hue ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីខែតុលាដល់ខែធ្នូឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ