ការចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ង់បន្តពន្យាពេលបន្ថែម ២ ថ្ងៃ

ការចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ង់បន្តពន្យាពេលបន្ថែម ២ ថ្ងៃ - ảnh 1
ការចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ង់បន្តពន្យាពេលបន្ថែម ២ ថ្ងៃ (Image: VNA)


(VOVworld) – តំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខនិងគោល​នយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica
Mogherini នាថ្ងៃទី ៧ កក្កដា បានឲ្យដឹងថា៖ បណ្ដាការចរចាររវាងអ៊ីរ៉ង់និង
ក្រុម P5+1 សំដៅស្វែងរកដំណោះស្រាយលើគ្រប់ជ្រុងជ្រោយសំរាប់បញ្ហា
នុយក្លេអ៊ែរ របស់អ៊ីរ៉ង់នឹងត្រូវបានពន្យាពេលបន្ថែម២ថ្ងៃទៀត។ ថ្លែងមតិ
ជាមួយមជ្ឈដ្ឋានសារ ព័ត៌មាននៅទីក្រុង Vienna (អូទ្រីស) លោកស្រី​
Mogherini បានពន្យល់ថា៖ ប្រការនេះមិនមែនមានន័យថាក្រុមចរចារកំពុង
ពន្យាពេលកាលកំណត់ចុង ក្រោយឡើយ។ នេះគ្រាន់តែជារបៀបស្វែង
រកវិធានការមួយដែលជួយសម្រេចកិច្ចព្រមព្រៀងមួយតែប៉ុណ្ណោះ។ ក្នុង
ពេលនោះ អ្នកនាំពាក្យនៃក្រុមចរចាររបស់អ៊ីរ៉ង់បានឲ្យដឹងថា៖ គេមិន កំណត់ពេលវេលាជាក់ស្តែងដើម្បីទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ជាមួយក្រុម P5+1 នេះទេ។ រីឯ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
លោកស្រី Marie Harf បានឲ្យដឹងថា៖ ការចរចារពោលខាងលើនឹង
ពន្យាពេលដល់ថ្ងៃទី ១០ កក្កដា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ