ការចរចារប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកនិងប្រធានរដ្ឋគុយបា


ការចរចារប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកនិងប្រធានរដ្ឋគុយបា - ảnh 1
ការចរចារប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកនិងប្រធានរដ្ឋគុយបា (Image: VNA)

(VOVworld) – ក្នុងកាយវិការមានអត្ថន័យប្រវត្តិសាស្ត្រ នាថ្ងៃទី ១១ មេសា
ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រធារដ្ឋគុយបា លោក Raul
Castro បានដំណើរការចរចារនៅប៉ាណាម៉ា។ នេះគឺជាជំនួបជាផ្ទាល់ដំបូងរបស់
 ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ក្នុងរយៈពេល ៥៦ ឆ្នាំកន្លងមក។ ក្នុងការចរចារ
ប្រធានាធិបតីអាមេរិកបានអះអាងជាថ្មីម្តងទៀតថា៖ គោលនយោបាយដែល
វ៉ាស៊ីនតោនអនុវត្តជាមួយ  La Habana ក្នុងរយៈពេល ៥០ ឆ្នាំ កន្លងមក បាន
ហួសម័យហើយមិននាំមកនូវប្រសិទ្ធភាពណាមួយឡើយ។  ទន្ទឹមនឹងនោះ
លោក Obama បានសង្កត់ថ្ងន់ថា៖ នេះគឺជាពេលវេលាបើកចេញទំព័រថ្មីមួយ
សំរាប់ទំនាក់ទំនងរវាង ប្រទេសទាំង ២ នាអនាគត ជាពិសេសគឺការបើក
ស្ថានទូតនៅប្រទេសនិមួយៗ។ ក្រៅពីនោះ លោក Obama បានឲ្យដឹងថែម
ទៀតថា៖ លោកនឹងសម្រេចបញ្ហាដក La Habana ចេញពីបញ្ជីរាយនាម
បណ្ដាប្រទេសគាំពារភេវកម្មក្នុងប៉ុន្មានថ្ងៃខាងមុខ។ ប៉ុន្តែ អ្នកប្រមុខសេត
វិមាននៅទទួលស្គាល់ថា៖ នៅមានការខ្វែងគំនិតដ៏ធំរវាងភាគីទាំង ២ ដូចជា
 បញ្ហាសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពខាងព័ត៌មាន។

សម្តែងការយល់ព្រមជាមួយទស្សនៈរបស់ប្រធានាធិបតី Obama ប្រធានរដ្ឋ
គុយបា លោក Raul Castro បានលើកច្បាស់នូវភាពចាំបាច់ត្រូវដំណើរការចរចារ
លើគ្រប់ វិស័យទាក់ទិនដល់ទំនាក់ទំងទ្វេភាគី រួមមាន ការខ្វែងគំនិត ទៀតផង។
ប្រធានរដ្ឋ គុយបាបានអះអាងជាថ្មីម្តងទៀតថា៖ ទោះបីជានៅមានការខ្វែងគំនិត
ជាច្រើនក្នុងប្រវត្តិ សាស្ត្ររវាងប្រទេសទាំង ២ ក្តី ប៉ុន្តែ គុយបារត្រៀមខ្លួនជា
ស្រេចឈានទៅមុខ ព្រមទាំងសង្កត់ធ្ងន់ទៅលើសាសរសំខាន់នៃការប្រក្រតី
ទំនាក់ទំនងការទូតទ្វេភាគី ក្នុងនោះមានការបើកស្ថានទូតនិងការជួបប្រាស្រ័យ
រវាងប្រជាជននៃប្រទេសទាំង ២ ។ ប៉ុន្តែ ប្រធាន រដ្ឋគុយបាបានចាត់ទុកថា៖
ដំណើរប្រក្រតីទំនាក់ទំនងទ្វេភាគីទាមទាភាគីនានាត្រូវអត់ ធ្មត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ