ការចរចារពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប-អ៊ុយក្រែននិងរុស្ស៊ីទទួលបរាជ័យ

ការចរចារពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប-អ៊ុយក្រែននិងរុស្ស៊ីទទួលបរាជ័យ - ảnh 1
ការចរចារពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប-អ៊ុយក្រែននិងរុស្ស៊ីទទួលបរាជ័យ (Image: VNA)


(VOVworld) – នាថ្ងៃទី ២១ ធ្នូ សមាជិកគណៈកម្មាធិការអឺរ៉ុបទួទលបន្ទុក
ពាណិជ្ជកម្ម លោកស្រី Cecilia Malmstrom បានប្រកាសថា៖ ការចរចារពាណិជ្ជ
 កម្មរវាងរុស្ស៊ីសហភាពអឺរ៉ុប (EU) និងអ៊ុយក្រែនដែលបានប្រព្រឹត្តទៅនៅ
ទីក្រុង  Brussels បែលហ្ស៊ីក ទទួលបរាជ័យ។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ
លោកស្រី Malmstrom បានឲ្យដឹងថា៖ ភាគីនានាមិនទទួលបានកិច្ចព្រម
ព្រៀងនិងគ្មានការ ចរចារត្រីភាគីណាមួយដូច្នេះនឹងត្រូវរៀបចំឡើងនៅ
ឡើយ។ លោកស្រី Malmstrom  បានចាត់ទុកថា៖ មូលហេតុទទួលបរា
ជ័យគឺដោយសាររុស្ស៊ី អសកម្មក្នុងការចរចារ។ កាយវិការនេះបានប្រព្រឹត្ត
ទៅក្នុងកាលៈទេសៈ EU ឯកភាពពន្យាពេលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ច
ចំពោះរុស្ស៊ីបន្ថែម ៦ ខែទៀត។ ប្រតិកម្មចំពោះមុខសេចក្តីសម្រេចពោល
ខាងលើរបស់ EU ក្រសួងការបរទេស រុស្ស៊ីបានប្រកាសនាថ្ងៃដដែលថា៖
 ការពន្យាពេលបទដាក់ទណ្ឌកម្មប្រឆាំងម៉ូស្គូ នឹងលើកទឹកចិត្ត Kiev រំលោភ
លើមាត្រាក្នុងកិច្ចព្រមព្រៀង Minsk ហើយចាត់ទុក ថា៖ EU ភ្ជាប់បទដាក់
ទណ្ឌកម្មទៅលើម៉ូស្គូជាមួយការដោះស្រាយវិបត្តិនៅភាគ អាគ្នេយ៍អ៊ុយ
ក្រែនគឺជាទង្វើដាក់សម្ពាធន៍និងគ្មានមូលដ្ឋានទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ