ការចរចារមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន
(VOVWORLD) /  
|
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។ (mod.gov.vn) |
Vovworld-នាព្រឹកថ្ងៃទី១១មិនា នៅទីក្រុង Mong Cai ខេត្ត Quang Ninh បាន
ប្រព្រឹត្តទៅការចរចារមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន។ គណៈប្រតិភូ
ជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi
Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។ គណៈប្រតិភូជាន់ខ្ពស់កងទ័ពរំដោះ
ប្រជាជនចិនដឹកនាំដោយឧត្តមសេនីយ៍ទោ Shi Jianguo អគ្គសេនាធិការរងកង
ទ័ពរំដោះប្រជាជនចិន។
នៅការជួបសន្ទនាឧត្តមសេនិយ៍ឯក Nguyen Chi Vinh បានចាត់ទុកថា សកម្មភាពជួបប្រាស្រ័យចរចាររវាងកងទ័ពប្រជាជននៃប្រទេសទាំងពីរបានរួម
ចំណែកបង្កើនមិត្តភាពការយល់ដឹងគ្នាទៅវិញទៅមកជំរុញទំនាក់ទំនងការពារ
ជាតិវៀតណាម-ចិន រួមចមណែកបង្កើតបរិយាកាសសន្តិភាពស្ថិរភាពនិង
អភិវឌ្ឍន៍រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។
“បក្សរដ្ឋាភិបាលប្រជាជននិងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលមាន
បំណងនិងប្តេជ្ញាអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជិតខាងល្អប្រសើរសហប្រតិបត្តិការ
លើគ្រប់វិស័យនិងចីរភាពជាមួយចិន ចាត់ទុកនោះជាគោលការណ៍មុនក៏ដូចជា
ក្រោយជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម៕”
-VOVWORLD