ការចរចារវាងអាមេរិកនិងកូរ៉េខាងជើងមិនទទួលបានការបោះជំហានលោតផ្លោះទេ
(VOVWORLD) - នាថ្ងៃទី ១០ វិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Lim Sung-nam បានបញ្ជាក់ថា៖ ទោះបីជាអាមេរិកកំពុងអនុវត្តរូបសណ្ឋានចរចាផ្ទាល់ជាមួយកូរ៉េខាងជើងក្តី ប៉ុន្តែ សកម្មភាពនេះមិនទទួលបានការបោះជំហានលោតផ្លោះណាមួយឡើយដែលអាចជួយ ដំណើរការសន្ទនាម៉ត់ចត់។
ប្រធានវេទិកាប៉ាស៊ីហ្វិកចំណុះមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) លោក Ralph Cossa |
(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Lim Sung-nam បានបញ្ជាក់ថា៖ ទោះបីជាអាមេរិកកំពុងអនុវត្តរូបសណ្ឋានចរចាផ្ទាល់ជាមួយកូរ៉េខាងជើងក្តី ប៉ុន្តែ សកម្មភាពនេះមិនទទួលបានការបោះជំហានលោតផ្លោះណាមួយឡើយដែលអាចជួយ ដំណើរការសន្ទនាម៉ត់ចត់។ នាថ្ងៃដដែល ប្រធានវេទិកាប៉ាស៊ីហ្វិកចំណុះមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) លោក Ralph Cossa បានឲ្យដឹងថា៖ អាមេរិកនិងកូរ៉េ ខាងជើងមានលទ្ធភាពនឹងចូលរួមការពិភាក្សាពហុភាគីនៅសន្និសីទនៃក្រុមប្រឹក្សាសហប្រតិបត្តិការសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក (CSCAP) នាខែធ្នូខាងមុខ។ លោក Cossa លើកច្បាស់ ថា៖ កូរ៉េខាងជើងទទួលសេចក្តីអញ្ជើញ ហើយអាចនឹងចូលរួមសន្និសីទពោលខាងលើ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះកំពុងតាមដានដើម្បីធ្វើឲ្យច្បាស់ការត្រៀមរៀបចំរបស់អាមេរិកក្នុង ការចូលរួមសន្ទនាជាផ្លូវការដោយមានលក្ខ័ណ្ឌអ្វី៕