ការចរចារស្តីពី TPP មានការបោះជំហានខាងជីវសាស្ត្រ
|
ការចរចារស្តីពី TPP មានការបោះជំហានខាងជីវសាស្ត្រ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ តុលា អាមេរិកនិងអូស្ត្រាលីទទួលបានកិច្ចព្រមព្រៀង
ស្តីពីពេលវេលារក្សារការគាំពារការផ្តាច់មុខចំពោះផលិតផលឱសថសាស្ត្រថ្មី។
នេះត្រូវបានចាត់ទុកជារបត់លោតផ្លោះដែលបើកចេញផ្លូវសំរាប់ប្រទេសចំនួន
១២ ឆ្ពោះទៅការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ
ប៉ាស៊ីហ្វិក (TPP)។ ប្រទេសប៉េរូ ឈីលី ម៉ាឡេស៊ី នូវ៉ែលហ្សេឡង់ អូស្ត្រាលីនិង
ព្រុយណេបន្តប្រឆាំងជំទាស់ការខំប្រឹងប្រែងរបស់អាមេរិកដែលចង់អនុវត្តក្រប
ខ័ណ្ឌវេលារក្សាការគាំពារផ្តាច់មុខក្នុងរយៈពេល៨ឆ្នាំ។ ប៉ុន្តែ អាមេរិកនិងអូស្ត្រាលី
ទទួលបានកិច្ចព្រមព្រៀងលើវិស័យឱសថសាស្ត្រតាមរយៈនោះភាគីនានាអាច
ឆ្ពោះទៅកិច្ចព្រមព្រៀង TPP។ តាមកិច្ចព្រមព្រៀងនោះ ពេលវេលារក្សារការ
គាំពារផ្តាច់មុខគឺ ៨ ឆ្នាំ ដែលសមស្របនឹងសំណើរថ្មីបំផុតរបស់អាមេរិក។
មជ្ឈដ្ឋានអ្នកវិភាគបានវាយតំលៃថា៖ ប្រសិនបើ សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្ម
បណ្ដាប្រទេសចូលរួម TPP នៅទីក្រុង Atlanta មិនទទួលបានកិច្ចព្រមព្រៀង
ចុងក្រោយនោះគឺ ដំណើរការចរចារ TPP អាចត្រូវបានសម្រេចបាននាឆ្នាំ
២០១៥ នៅខាងក្រៅសន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិការខាងមុខ
នៅហ្វីលីពីន៕