ការចរចារសន្តិភាពស្តីអំពីបញ្ហានៅស៊ីរីបញ្ចប់មិនទទួលបានលទ្ធផលលោតផ្លោះណាមួយឡើយ

(VOVWORLD) - នាថ្ងៃទី ១៤ កក្កដា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា នៅស៊ីរីលោក Staffan de Mistura បានឲ្យដឹងថា៖ វង់ចរចារសន្តិភាពលើកទី ៧ ស្តីអំពីបញ្ហានៅស៊ីរីនៅទីក្រុង Geneva ស្វីស ដែល អ.ស.ប. គាំពារ ទទួលបាន ការបោះជំហាន ប៉ុន្តែ គ្មានលទ្ធផលលោតផ្លេះណាមួយឡើយ។ 
ការចរចារសន្តិភាពស្តីអំពីបញ្ហានៅស៊ីរីបញ្ចប់មិនទទួលបានលទ្ធផលលោតផ្លោះណាមួយឡើយ  - ảnh 1 ការចរចារសន្តិភាពស្តីអំពីបញ្ហានៅស៊ីរីបញ្ចប់មិនទទួលបានលទ្ធផលលោតផ្លោះណាមួយឡើយ 

(VOVworld) – នាថ្ងៃទី ១៤ កក្កដា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា នៅស៊ីរីលោក Staffan de Mistura បានឲ្យដឹងថា៖ វង់ចរចារសន្តិភាពលើកទី ៧ ស្តីអំពីបញ្ហានៅស៊ីរីនៅទីក្រុង Geneva ស្វីស ដែល អ.ស.ប. គាំពារ ទទួលបាន ការបោះជំហាន ប៉ុន្តែ គ្មានលទ្ធផលលោតផ្លេះណាមួយឡើយ។ ថ្លែងមតិនៅ សន្និសីទកាសែតចុងក្រោយនៃវង់ចរចារលើកនេះ លោក De Mistura បានឲ្យដឹងថា៖ ទោះបីជាមិនទទួលបានលទ្ធផលដូចប្រាថ្នាក្តី ប៉ុន្តែ បណ្ដាការចរ ចារមិនទទួលបរាជ័យទេ។ លោកក៏បានរំលឹកនូវយន្តការពិគ្រោះយោបល់បច្ចេក ទេសដែលត្រូវបានបង្កើតឡើងនៅបណ្ដាវង់ចរចារមុននេះបានជួយភាគីប្រឆាំងនៅស៊ីរីអាចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតហើយមានការសន្ទនាជាក់ស្តែង។ លោក De Mistura ក៏បានសង្ឃឹមថា៖ វង់ចរចារជាបន្តនឹងត្រូវបានរៀបចំឡើងនៅទីក្រុង Geneva នាខែកញ្ញាខាងមុខ។ លោកក៏បានស្នើឲ្យភាគីទាក់ទិននានានាំចេញទស្សនៈច្បាស់លាស់និងជាក់ស្តែងស្តីអំពីបញ្ហាសំខាន់ចំនួន ៤ ហើយសង្ឃឹមថា៖ ភាគីទាក់ទិននានាអាចជួបចរចារដោយផ្ទាល់។ លោកក៏បានស្វាគមន៍ការផ្តើមគំនិតអំពីការបង្កើតក្រុមទាក់ទងស្តីអំពីបញ្ហាស៊ីរីរបស់ប្រធានាធិបតីបារាំងលោក   Emmanuel Macron ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ