|
បណ្ដាការចរចារអំពីដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារនឹងត្រូវបានចាប់ផ្តើមឡើង វិញ នាខែសប្តាហ៍ខាងមុខ។ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ៨ សីហា ក្រសួងការបរទេសអាមេរិកបានប្រកាសថា៖ បណ្ដាការចរចារអំពីដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារនឹងត្រូវបានចាប់ផ្តើមឡើង
វិញនាសប្តាហ៍ខាងមុខ។ កិច្ចប្រជុំមួយផ្សេងទៀតអំពីបញ្ហានេះនឹងត្រូវបាន រៀបចំឡើងក្នុងតំបន់ត្រើយខាងលិចផងដែរ។ បន្ទាប់ពីបណ្ដាការចរចារដំបូង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានក្រុមចរចារអ៊ីស្រាអែល លោកស្រី Tzipi
Livni បានប្រកាសថា៖ ភាគីទាំង ២ នឹងរៀបចំបណ្ដាការពិភាក្សាប្តូរវេននៅ
អ៊ីស្រាអែល និងប៉ាឡេស្ទីន។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក
ត្រូវបាននាំ ចេញក្នុងកាលៈទេសៈដែលអ៊ីស្រាអែលទើបនឹងបានអនុម័តលើ
ការកសាងផ្ទះចំនួន ៨ រយ ខ្នង ក្នុងតំបន់ទីប្រជុំជនសំរាប់ជនស្ស៊ីបនៅត្រើយ
ខាងលិច។ ទាក់ទិនដល់បញ្ហានេះអាមេរិកបានប្រឆាំងជំទាស់សកម្មភាពខុស
ច្បាប់ពោលខាងលើរបស់អ៊ីស្រាអែល។ គោលជំហររបស់អាមេរិកគឺច្បាស់
លាស់។ ភាគីនានាត្រូវមានសុឆន្ទៈចូលរួមការចរចារសន្តិភាពនិងមានគោល
បំណងទទួលបានការបោះជំហាន៕