ការចរចារអំពី Brexit រវាងអង់គ្លេសនិង EU មិនអាចប្រព្រឹត្តទៅមុនខែមិថុនាទេ
|
ការចរចារអំពី Brexit រវាងអង់គ្លេសនិង EU មិនអាចប្រព្រឹត្តទៅមុនខែមិថុនាទេ (VNA) |
(VOVworld) – តាមប្រភពព័ត៌មានការទូត នាថ្ងៃទី ១៥ មិនា បានឲ្យដឹងថា៖
ការចរចារស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេសឬហៅថា
Brexit មិនអាចប្រព្រឹត្តទៅបានមុនខែមិថុនាទេដោយសារនាយករដ្ឋមន្ត្រីអង់
គ្លេស លោកស្រី Theresa May គ្រោងនឹងចាប់ផ្តើមមាត្រា ៥០ នៃសន្ធិសញ្ញា
ទីក្រុង Lisbon នាសប្តាហ៍ចុងក្រោយខែមិនា។ តាមផែនការ បន្ទាប់ពីការ
អនុវត្ត មាត្រា ៥០ នាយករដ្ឋមន្ត្រីអង់គ្លេសនឹងផ្ញើរសំបុត្រជូនដំណឹងជាផ្លូវ
ការដល់ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ ក្រុមប្រឹក្សាអឺរ៉ុបនឹងដំណើរកិច្ចប្រជុំដើម្បី
ឯកភាពអំពីគោលការណ៍នៃការចរចារស្តីពី Brexit។ នាគ្រាដំនូង ក្រុមប្រឹក្សា
អឺរ៉ុបមានផែនការរៀបចំកិច្ចប្រជុំនាខែមេសា ប៉ុន្តែ អង់គ្លេសបានប្រកាសអំពី
Brexit នាចុងខែមិនា ដោយហេតុនេះ កិច្ចប្រជុំត្រូវបានផ្អាកដល់ខែឧសភា។
ការផ្អាកដំណើរការចរចារស្តីពីបញ្ហា Brexit រវាងអង់គ្លេសនិង EU នឹងកាត់បន្ថយ
ពេលវេលាចរចារអំពីកិច្ច ព្រមព្រៀងទ្វេភាគីដែលអាចធ្វើឲ្យអង់គ្លេសត្រូវអនុវត្ត
ពន្ធចំពោះរាល់មុខទំនិញ នាំចូលពី EU៕