ការចូលរួមក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីលើកកំពស់ឋានៈ របស់វៀតណាម

(VOVWORLD) -វៀតណាមកំពុងបន្តឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១ ក្រោយពីបានទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០០៨ - ២០០៩ រួចមក ដោយបានរួមវិភាគទានជាក់ស្ដែង  ហើយថែមទាំងត្រូវបានមិត្តភក្តិអន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។ 
ការចូលរួមក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីលើកកំពស់ឋានៈ របស់វៀតណាម - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Le Hoai Trung ប្រធានគណៈប្រតិភូវៀតណាមបានចូលរួមនិងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សានៃអង្គការសហប្រជាជាតិ

ការដែលវៀតណាមបន្តឈរឈ្មោះនោះ បានបង្ហាញនូវគោលបំណងចង់ធ្វើសមាហរណកម្មឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាក្លាយទៅជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ហើយបន្តរួមវិភាគទានដ៏ធំធេងថែមទៀតទៅក្នុងសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពលើពិភពលោករបស់វៀតណាម។

ជាស្ថាប័នសំខាន់មួយ ក្នុងចំណោមស្ថាប័នសំខាន់ៗទាំង ៦ នៃអង្គការសហប្រជាជាតិនោះ ក្រុមប្រឹក្សាសន្តិសុខមានភារកិច្ចសំខាន់គឺ រក្សាសុខសន្តិភាព និងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខមានសមាជិកចំនួន ១៥ ៖ សមាជិក អចិន្ត្រៃយ៍ចំនួន ៥ (ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក) និងសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសតាំង ២ ឆ្នាំ ម្ដង។

វៀតណាមបានរួមវិភាគទានយ៉ាងសកម្ម ម្ចាស់ការ និងទូលំទូលាយ

បន្ទាប់ពី ត្រូវបានមហាសន្និបាតិអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០០៨ -២០០៩ នោះ វៀតណាមបានចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងទូលំទូលាយ លើ គ្រប់បញ្ហា របស់ក្រុមប្រឹក្សាសន្តិសុខ។ វៀតណាមមិនត្រឹមតែបានចូលរួមក្នុងកិច្ចប្រជុំចំនួន ១ ៥០០ របស់ក្រុមប្រឹក្សាសន្តិសុខប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានយ៉ាងសកម្មលើគ្រប់បញ្ហា ចាប់ពីដំណាក់កាលផ្ដល់មតិ ចូលរួមការចរចា និងតាក់តែងសេចក្ដីសម្រេចចិត្ត និងឯកសានានាទៀតផង។ វៀតណាមបានទទួលតំណែងធ្វើជាជាប្រធាន និងអនុប្រធានអនុគណកម្មធិការនៃក្រុមប្រឹក្សាសន្តិសុខ ធ្វើជាប្រធានប្រចាំខែនៃក្រុមប្រឹក្សាសន្តិខុសចំនួន ២ ដង កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការងាររបស់ក្រុមប្រឹក្សា ក៏ដូចជាធ្វើជាអធីបតីក្នុងការតាក់តែង និងចរចា អំពីសេចក្ដីសម្រេចចិត្តស្ដីពីនារី សន្តិភាព និងសន្តិសុខ។

ការចូលរួមបោះឆ្នោតអនុម័តរបស់វៀតណាមនៅអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាប្រឆាំងសង្រ្គាម ការរំសាយសព្វាវុធ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការកាត់បន្ថយបទដាក់ទណ្ឌកម្មជាដើម គឺបានរួមចំណែកធានាគោលជំហរ គោលការណ៍ ក៏ដូចជាផលប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ វៀតណាមបានដោះស្រាយយ៉ាងល្អនូវរាល់ទំនាក់ទំនងជាមួយប្រទេសមហាអំណាច បណ្ដាប្រទេស ដែលមានផលប្រយោជន៍រួម និងមិត្តប្រពៃណី ដោយឈរលើមូលដ្ឋានគោរព និងការពាររាល់ផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ភាគីទាក់ទិននានា ក៏ដូចជាសមស្របនឹង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។

ការចូលរួមក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីលើកកំពស់ឋានៈ របស់វៀតណាម - ảnh 2 ទិដ្ឋភាពនៃកិច្ចប្រជុំមួយនៃអង្គការសហប្រជាជាតិ

លើកកម្ពស់រូបភាព និងឋានៈរបស់វៀតណាម

ពិតណាស់ថា សកម្មភាពរបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការពហុភាគីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរួមចំណែកលើកកម្ពស់រូបភាព នឹងឋានៈរបស់វៀតណាម ជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនឹងដៃគូនានា ហើយថែមទាំងជាសក្ខីភាពយ៉ាងច្បាស់លាស់អំពីវៀតណាមប្រកដោយភាព
ម្ចាស់ការ និងជំនឿជឿជាក់ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេស ជាពិសេសគឺប្រទេសមហាអំណាច និងដៃគូសំខាន់នានា សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់វៀតណាមនៅអង្គការសហប្រជាជាតិ ដោយចាត់ទុកថាវៀតណាមបានរួមវិភាគទានយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវទៅក្នុងការងាររួម ហើយថែមទាំងមានគោលបំណោងថា វៀតណាមដើតួនាទីដ៏ធំធេងជាង ក្នុងការដោះស្រាយរាល់បញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសគឺខណៈដែលវៀតណាមទទួលតំណែងធ្វើជាប្រធានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេហ៍ (អាស៊ាន) នាឆ្នាំ២០២០ ខាងមុខ។

ការដែលវៀតណាមបន្តឈរឈ្នោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលើកនេះ បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសសន្តិភាព ដើម្បីឯករាជ្យជាតិ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍របស់ខ្លួន។ នេះក៏ជាការបង្ហាញយ៉ាងច្បាស់លាស់បំផុតអំពីគោលនយោបាយកិច្ចការបរទេសពពិធកម្ម ពហុភាគិ ហើយថែមទាំងចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវនៅបណ្ដាវេទិកា និងអង្គការអន្តរជាតិរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ