ការចូលរួមចំណែកយ៉ាងសកម្មរបស់សមាជិការសភាក្នុងការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) -  លទ្ធផលនៃការស្រាវជ្រាវបង្ហាញនូវភស្តុតាងជាក់ស្តែង ស្តីពីការចូលរួមចំណែករបស់សមាជិកសភាជាស្ត្រី និងសមាជិកក្រុមប្រឹក្សាប្រជាជនជាស្ត្រី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងនយោ បាយរបស់ប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

ការចូលរួមចំណែកយ៉ាងសកម្មរបស់សមាជិការសភាក្នុងការអភិវឌ្ឍប្រទេសជាតិ - ảnh 1ថ្នាក់ដឹកនាំបក្សនិងរដ្ឋនិងសមាជិការសភានីតិកាលទី ១៤ (រូបថត៖  TTXVN)

នាព្រឹកថ្ងៃទី ១៩ ឧសភា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ( UNDP) ប្រចាំនៅវៀតណាម គណៈកម្មការទទួលបន្ទុការងារសមាជិកសភា នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ (សាកលវិទ្យាល័យជាតិហាណូយ) បានរួមសហការរៀបចំកិច្ចប្រជុំដោយជម្រាបរបាយការណ៍តាមអ៊ិនធឺរណែតស្តីពីលទ្ធផលស្រាវជ្រាវពី “តួនាទី សកម្មភាពនិងការចូលរួមវិភាគទានរបស់សមាជិការសភាសម្រាប់អាណត្តិ ២០១៦-២០២១”។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញនូវភស្តុតាងជាក់ស្តែង ស្តីពីការចូលរួមចំណែករបស់សមាជិកសភាជាស្ត្រី និងសមាជិកក្រុមប្រឹក្សាប្រជាជនជាស្ត្រី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងនយោបាយរបស់ប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីសមាជិកសភាទាំង ២៤៨ រូប នៃរដ្ឋសភានីតិកាលទី ១៤ (៥០%នៃសមាជិករដ្ឋសភា) និងសមាជិកក្រុមប្រឹក្សាប្រជាជនខេត្តចំនួន ១៣៦ នាក់ នៃខេត្តនិងទីក្រុងចំណុះមជ្ឈឹមចំនួន ៣ រួមមានទីក្រុងហាណូយ Binh Phuoc និង Can Tho។ សាស្រ្តាចារ្យ បណ្ឌិត Pham Quang Minh  ដែលជាប្រធានក្រុមស្រាវជ្រាវបានសង្កត់ធ្ងន់លើលទ្ធផលស្រាវជ្រាវដែលបង្ហាញថា សមាជិកសភាជាស្ត្រីសម្រាប់អាណត្តិ ២០១៦- ២០២១ បានចូលរួមចំណែកស្មើៗគ្នាជាមួយសមាជិកសភាជាបុរសដែលបានជាប់ឆ្នោត សូម្បីតែមានភាពលេចធ្លោនៅក្នុងតំបន់ខ្លះក្នុងដំណើរការបំពេញភារកិច្ចរបស់ប្រតិភូ។ លោក Pham Quang Minh បានបញ្ជាក់ថា ម្ចាស់ឆ្នោត “អាចជឿទុកចិត្តបានទាំងស្រុងនិងផ្តល់ឱ្យបេក្ខជនស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឱ្យពួកគេតំណាងឱ្យ ៥០,២% នៃចំនួនស្ត្រីនៅក្នុងប្រទេសវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ