ការចុះហត្ថលេខាលើក្របខ័ន្ឌអំពីពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងហៃទី
|
ការចុះហត្ថលេខាលើក្របខ័ន្ឌអំពីពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងហៃទី
(baocongthuong.com.vn) |
(VOV)_នារសៀលថ្ងៃទី ២២ កក្កដា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីក្រសួងឧស្សាហ -ពាណិជ្ជកម្មហៃទី Wilson Laleau បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងហៃទី។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួង ឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអោយដឹងថា÷
“ ភាគីមិត្តបានចាត់ទុកវៀតណាមជាដៃគូ១ពោពេញទៅដោយសក្ដានុភាព និងគួរអោយទុកចិត្ត ក្នុងវិស័យនិងផ្នែកជាច្រើន។ តាមរយះទំនាក់ទំនងរបស់ហៃទី ជាមួយប្រទេសផ្សេងៗទៀតក្នុងទ្វីបអាមេរិក គឺវៀតណាម អាចនាំបណ្ដាផលិតផល
របស់ ផ្នែកឧស្សាហកម្មកែច្នៃ កសាង តម្បាញកាត់ដេរ ស្បែកជើង…លៗ ទៅហៃទី។ ក្នុងរយះពេលខាងមុខនេះ គណះកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹង អនុវត្តរាល់សកម្មភាពក្នុងស្ថានភាពជាក់ស្ដែង និងមានការបញ្ជាណែនាំ កំណត់
ទិសដៅ និងដំណោះស្រាយជាក់ស្ដែង ដើម្បីបង្កើនទំនាក់ទំនងសហប្រតិបត្តិការល្អ ជាងថែមទៀត៕”