ការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្តាលដោយវីរុសកូរ៉ូណា៖ ចំនួនមនុស្សស្លាប់ឡើងដល់ ២៥៩ នាក់

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែកុម្ភៈអាជ្ញាធរនៅខេត្ត Hubei នៃប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់ឡើងដល់ ២៥៩ នាក់ ដោយសារឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្តាលដោយវីរុសកូរ៉ូណាប្រភេទថ្មី។ 
ការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្តាលដោយវីរុសកូរ៉ូណា៖ ចំនួនមនុស្សស្លាប់ឡើងដល់ ២៥៩ នាក់ - ảnh 1 (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងពេលនោះ ករណីឆ្លងជំងឺនេះបានកើនឡើងយ៉ាងឆាប់រហ័សនៅទីក្រុង Huanggang និងទីក្រុង Xiaogan ដែលមានទីតាំងស្ថិតនៅជិតទីក្រុង Wu Han បានបង្កការព្រួយបារម្ភអំពីគ្រោះអាសន្ន នៅភាគកណ្ដាលប្រទេសចិន។ យោងតាមអភិបាលខេត្ត Hubei លោក Wang Xiaodong បានឲ្យដឹងថា៖ ស្ថានភាពគឺធ្ងន់ធ្ងរ ជាពិសេសនៅ Huanggang ដែលមានមនុស្សចំនួន ៥៧៣ នាក់ ត្រូវឆ្លងជម្ងឺ ហើយមាន ១២ នាក់ត្រូវស្លាប់។ លោកបានដាស់តឿនឲ្យស្ថាប័នមានសមត្ថកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរាតត្បាតជម្ងឺនេះ ។

នាថ្ងៃដដែល តាមសំណើររបស់ថ្នាក់ដឹកនាំចិននោះ អាល្លឺម៉ង នឹងបញ្ជូនសំលៀកបំពាក់ការពារសុខាភិបាល ចំនួន ១ម៉ឺនឈុត ទៅកាន់ទីក្រុង Wu Han។

នាថ្ងៃទី ៣១ ខែមករា អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវ ឲ្យ បណ្តាប្រទេសបន្តបើកច្រកទ្វារព្រំដែន ដើម្បីរក្សាការដោះដូរពាណិជ្ជកម្ម និងការធ្វើដំណើរ បើទោះបីជាប្រទេសនានានៅតែមានសិទ្ធិអនុវត្តវិធានការការពារពលរដ្ឋ ក្នុង បរិបទការរាតត្បាតជំងឺរលាកសួត ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី។ WHO បានបង្ហាញការព្រួយបារម្ភថាវីរុសនេះអាចឆ្លងទៅកាន់ប្រទេសមិនអាចរកឃើញការឆ្លងជម្ងឺនេះ ដោយសារ ប្រព័ន្ធសុខាភិបាលខ្សោយ។

នៅ អាល្លឺម៉ង់មានករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ២០១៩ - nCoV មួយទៀត ពីមនុស្សទៅមនុស្ស។ នេះជាករណីទី ៦ នៃការឆ្លងវីរុស Corona ឆ្នាំ ២០១៩-nCoV នៅក្នុងប្រទេសអឺរ៉ុបមួយនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ