ការជជែកដេញដោលគ្នាបែកផ្សេងមុនការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអ៊ីរ៉ង់ឆ្នាំ២០២១

(VOVWORLD) - នៅឯការជជែកដេញដោលជាលើកដំបូង ក្នុងចំណោមការជជែកដេញដោលទាំង៣មុនពេលប្រព្រឹត្តទៅការបោះឆ្នោតនោះ បេក្ខជនប្រកាន់ជំហររឹងមាំចំនួន៥នាក់បានរិះគន់លើលទ្ធផលក្នុងអំឡុងពេល៨ឆ្នាំកាន់អំណាចរបស់លោកប្រធានាធិបតី Hassan Rouhani ខណៈដែលបេក្ខជនកណ្ដាលនិយម លោក Abdolnaser Hemmati អតីតទេសាភិបាលធនាគារកណ្ដាល បានស្ដីបន្ទោសក្រុមអភិរក្សនិយមដែលគាំទ្រជំហររឹងមាំ អំពីការកើនឡើងភាពតានតឹងជាមួយលោកខាងលិច។
ការជជែកដេញដោលគ្នាបែកផ្សេងមុនការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអ៊ីរ៉ង់ឆ្នាំ២០២១ - ảnh 1បេក្ខជនទាំង៧រូបដែលចូលរួមការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអ៊ីរ៉ង់ឆ្នាំ២០២១។
(រូបថត៖ AP)

បេក្ខជនទាំង៧នាក់ដែលចូលរួមការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអ៊ីរ៉ង់ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៨ ខែមិថុនាខាងមុខ មានការជជែកដេញដោលគ្នាបែកផ្សែងកាលពីថ្ងៃទី៥ ខែមិថុនា។

នៅឯការជជែកដេញដោលជាលើកដំបូង ក្នុងចំណោមការជជែកដេញដោលទាំង៣មុនពេលប្រព្រឹត្តទៅការបោះឆ្នោតនោះ បេក្ខជនប្រកាន់ជំហររឹងមាំចំនួន៥នាក់បានរិះគន់លើលទ្ធផលក្នុងអំឡុងពេល៨ឆ្នាំកាន់អំណាចរបស់លោកប្រធានាធិបតី Hassan Rouhani ខណៈដែលបេក្ខជនកណ្ដាលនិយម លោក Abdolnaser Hemmati អតីតទេសាភិបាលធនាគារកណ្ដាល បានស្ដីបន្ទោសក្រុមអភិរក្សនិយមដែលគាំទ្រជំហររឹងមាំ អំពីការកើនឡើងភាពតានតឹងជាមួយលោកខាងលិច។

ក្នុងពេលជាមួយគ្នានោះ បេក្ខជន Mohsen Rezaee អតីតមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានចោទប្រកាន់លោក Hemmati ពីការ “គោរពយ៉ាងពេញលេញ” ចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិក ហើយចាត់ទុកថា លោក Hemmati ត្រូវតែប្រឈមមុខនឹងបទក្បត់ជាតិ។ ជាការឆ្លើយតប លោក Hemmati បានចោទប្រកាន់ក្រុមអភិរក្សនិយមប្រកាន់ជំហររឹងមាំ ដែលបានបណ្ដាលឲ្យអ៊ីរ៉ង់ត្រូវគេឃ្លាតឆ្ងាយលើឆាកអន្តរជាតិ ព្រមទាំងបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។

រីឯខ្លួនវិញ បេក្ខជន Mohsen Mehralizadeh អ្នកនយោបាយកណ្ដាលនិយមម្នាក់ បានរិះគន់រដ្ឋាភិបាលរបស់លោក Rouhani អំពីការកើនឡើងអតិផរណាយ៉ាងធ្ងន់ធ្ងរនិងការទម្លាក់តម្លៃយ៉ាងឆាប់រហ័សនៃប្រាក់រីអល (Rial) របស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ