ការជំនះពុះពារផលវិបាកនៃគ្រាប់មីនក្រោយសង្គ្រាម - ត្រូវការការចូលរួមពីសង្គមទាំងមូល

(VOVWORLD) - ថ្ងៃទី ៤ ខែមេសា គឺជាទិវាពិភពលោកបង្ការប្រឆាំងគ្រាប់បែកមីន ដោយមានប្រធានបទ “តំបន់ដីសុវត្ថិភាព”។ សំរាប់វៀតណាម ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបំពុលយ៉ាងធ្ងន់ធ្ងរដោយគ្រាប់មីនក្រោយសង្គ្រាម។ 

ហេតុដូច្នេះហើយ ការជំនះពុះពារនូវផលវិបាកដោយគ្រាប់បែកមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រឿងផ្ទុះ ក្រោយពីសង្គ្រាមគឺត្រូវបានបក្សនិងរដ្ឋ កំណត់ជាភារកិច្ចបន្ទាន់និងជាភារកិច្ចប្រចាំ ជាយូរអង្វែងផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី បានផ្តោតការបញ្ជាណែនាំលើការបោសសម្អាតគ្រាប់បែកមីន ដោយផ្តល់ជំនួយដល់ជនរងគ្រោះដោយគ្រាប់មីនអាចរួមបញ្ចូលគ្នាជាមួយសង្គម។ មិនត្រឹមតែប៉ុណ្ណោះ  គឺផ្តោតលើការឃោសនានិងការអប់រំដើម្បីទប់ស្កាត់គ្រោះថ្នាក់បណ្តាលដោយគ្រាប់បែកមីនផងដែរ។ ថ្វីត្បិតតែដូច្នេះក៏ដោយ ប៉ុន្តែ ដើម្បីប្រទេសវៀតណាម ក្លាយជាប្រទេសដែលមិនរង ផលប៉ះពាល់ដោយគ្រាប់មីននិងគ្រឿងផ្ទុះក្រោយសង្គ្រាមនោះ ត្រូវការកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមរបស់សង្គមទាំងមូល។ លោកវរសេនីយ៍ត្រី Nguyen Hanh Phuc អគ្គនាយករង នៃមជ្ឈមណ្ឌលប្រតិបត្តិសកម្មភាពកំចាត់មីនវៀតណាម (VNMAC) បានឲ្យដឹងថា៖

“យោងតាមផែនការប្រចាំឆ្នាំនៃកម្មវិធីជំនះពុះពារនូវផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាមនោះ វៀតណាមត្រូវតែបោសសំអាតមីនប្រហែល ៥០ម៉ឺនហិកតាក្នុងមួយឆ្នាំ ទើបសម្រេចបាននូវល្បឿន តាមកម្មវិធីដែលបានដាក់ចេញសម្រាប់ដំណាក់កាល ២០១០-២០២៥។  យ៉ាងណាមិញ ប្រការនេះអាស្រ័យលើប្រភពកម្លាំងក្នុងស្រុកនិងអន្តរជាតិ។ ពោលគឺនៅឆ្នាំ ២០១៨ យើងបានបោសសំអាតមីនប្រហែល ៣០ម៉ឺនហិកតា ក្នុងវិសាលភាពទូទាំងប្រទេស ដោយមានការជួយឧបត្ថម្ភពី ប្រភពថវិការរបស់រដ្ឋាភិបាល មូលធនសហគ្រាសនិងមូលនិធិបរទេសផងដែរ”។

គ្រាប់បែកមីននិងគ្រឿងផ្ទុះដែលនៅសេសសល់ពីសង្គ្រាមគឺជាការគំរាមកំហែងដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ នៅប្រទេសវៀតណាម យោងទៅតាមការធ្វើស្ថិតិ គឺបច្ចុប្បន្នតំបន់ដែលបំពុលនិងសង្ស័យបំពុលដោយគ្រាប់បែកមីនគឺមានផ្ទៃដីប្រ ហែល  ៦,១ លានហិកតា។ ចំនួនគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែមាន តាមខេត្តនិងទីក្រុងទាំង ៦៣ ទូទាំងប្រទេស  ក្នុងនោះភាគច្រើនស្ថិតនៅតាមបណ្តាខេត្តភាគកណ្តាលរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ