ការជួបប្រាស្រ័យជាមួយអ្នកមុខអ្នកការបណ្ដាសាសនាក្នុងឱកាសឆ្នាំថ្មី ២០១៨

(VOVWORLD) - នាយប់ថ្ងៃទី ២ មករា នៅទីក្រុង Da Lat (ភាគកណ្ដាល
វៀតណាម) ថ្នាក់ដឹកនាំខេត្ត Lam Dong បានជួបប្រាស្រ័យមជ្ឈដ្ឋានអ្នកមុខអ្នកការនៃសាសនាចំនួន ៤ គឺ៖ ពុទ្ធសាសនា កាតូលិក ប្រតេស្តង់និង Cao Dai ក្នុងឱកាសឆ្នាំថ្មី ២០១៨។ 
 
ការជួបប្រាស្រ័យជាមួយអ្នកមុខអ្នកការបណ្ដាសាសនាក្នុងឱកាសឆ្នាំថ្មី ២០១៨  - ảnh 1

  (VOVworld) – នាយប់ថ្ងៃទី ២ មករា នៅទីក្រុង Da Lat (ភាគកណ្ដាលវៀតណាម) ថ្នាក់ដឹកនាំខេត្ត Lam Dong បានជួបប្រាស្រ័យមជ្ឈដ្ឋានអ្នកមុខអ្នកការនៃសាសនាចំនួន ៤ គឺ៖ ពុទ្ធសាសនា កាតូលិក ប្រតេស្តង់និង Cao Dai ក្នុងឱកាសឆ្នាំថ្មី ២០១៨។ ក្នុងជំនួប ប្រាស្រ័យលើកនេះ ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត Lam Dong លោក  Nguyen Trong Anh Dong បានថ្លែងអំណរគុណបណ្ដាអង្គការសាសនា អ្នកមុខអ្នក ការនិងអ្នកកាន់សាសនានានាបានរួមដៃជាមួយក្រសួងផ្នែកគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសន្តិសុខការពារប្រទេស កសាងខេត្តស្ថិរភាព និងអភិវឌ្ឍន៍។ រីឯខ្លួនវិញ មជ្ឈដ្ឋានអ្នកមុខអ្នកការនៅខេត្ត  Lam Dong បានអះអាងថា៖ ជានិច្ចកាលលើកកំពស់ស្មារតីស្នេហាជាតិ កសាងផែនមហាសាមគ្គីជាតិ បន្តលើកទឹកចិត្តអ្នក កាន់សាសនាកសាងផែនមហាសាមគ្គីជាតិនិងសាសនា ចូលរួមយ៉ាងសកម្មក្នុងការកសាង ខេត្ត Lam Dong កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ