ការជួបប្រាស្រ័យមិត្តភាពកុមាររវាងវៀតណាមនិងចិន


ការជួបប្រាស្រ័យមិត្តភាពកុមាររវាងវៀតណាមនិងចិន - ảnh 1
ការជួបប្រាស្រ័យមិត្តភាពកុមាររវាងវៀតណាមនិងចិន (Image: VOV)

(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា សម្ព័ន្ធយុវជនខេត្ត Lang Son (ភាគខាងជើង វៀតណាម) បានរៀបចំការជួបប្រាស្រ័យ “កន្សែងក្រហមមិត្តភាពរវាងកុមារនៅតំបន់ ព្រំដែនខេត្ត
Lang Son (វៀតណាម) និងខេត្ត Guangxi (ចិន)“ ឆ្នាំ ២០១៤។ កម្មវិធីនេះ ត្រូវបានចាប់
ផ្តើមដំបូងនៅសាលាបឋមសិក្សា Vinh Trai ទីក្រុង  Lang Son។ កុមារា កុមារីនៃខេត្តទាំង
២ បានចូលរួមសកម្មភាពប្រគល់ជូនកន្សែងក្រហមមិត្តភាពនិង អាំស៊ីងជូនក្រុមយុវជន
កុមារជំទង់។ លេខាធិការសម្ព័ន្ធយុវជនខេត្ត Lang Son លោក Nguyen Hoang Tung បាន
ឲ្យដឹងថា៖

“នេះគឺជាឆ្នាំទី ២ ហើយដែលយើងខ្ញុំបានរៀបចំព្រឹត្តិការណ៍នេះ។ អាចនិយាយបាន
ថា៖ ការជួបប្រាស្រ័យរវាងកុ​មារនៅខេត្ត Lang Son របស់វៀតណាមនិងកុមារនៅខេត្ត
Guangxi របស់ចិនបានប្រព្រឹត្តទៅដ៏សប្បាយរីករាយនិងបន្សល់ទុកការចាប់អារម្មណ៍ល្អ។ កុមារនៃប្រទេសទាំង ២ បានរួមដៃក្នុងបណ្ដាសកម្មភាពការពារបរិស្ថានក្នុងការសិក្សា
និងក្នុងការងាររបស់ក្រុមយុវជនកុមារជំទង់ ផងដែរ។”

បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌកម្មវិធីនេះរួមចំណែកពង្រឹងនិងពង្រីកប្រពៃណីជួប
ប្រាស្រ័យមិត្តភាពរវាងយុវវ័យនៃប្រទេសទាំង ២ វៀតណាម-ចិនឲ្យបានខ្លាំងក្លា
ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ