ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៣បានបញ្ចប់ប្រកបដោយជោគជ័យ
(VOVworld)-ក្នុងក្របខ័ណ្ឌនៃសកម្មភាពជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀត
ណាម-ចិនលើកទី៣ឆ្នាំ២០១៦ នារសៀលថ្ងៃទី៣០មិនានៅទីរួមខេត្ត Pingxiang ខេត្ត
Quangxi របស់ចិន នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសវៀតណាមនិងឧត្តមសេនីយ៍ឯក Chang Wanquan រដ្ឋមន្ត្រី ក្រសួងការពារ
ជាតិចិន បានអញ្ជើញជាសហអធិបតីពិធីបូកសរុបសកម្មភាពជួប ប្រាស្រ័យមិត្តភាព
ការពារព្រំដែនវៀតណាម-ចិនលើកទី៣។ នៅក្នុងពិធីនេះដែរ លោក Chang Wanquan បានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបស់ភាគីទាំង ពីរ ក៏ដូចជាលទ្ធផលដែល
ទទួលបាននៅក្នុងការជួបប្រាស្រ័យលើកនេះ ព្រមទាំង សង្កត់ធ្ងន់ថា វៀតណាមនិង
ចិន មានការយល់ដឹងរួមក្នុងការអនុវត្តត្រឹមត្រូវនូវការ បញ្ជាណែនាំរបស់ថ្នាក់ដឹក
នាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តាមនោះរួមចំណែក សកម្មចូលក្នុងការអភិវឌ្ឍន៍កិច្ច សហប្រតិបត្តិការនិងសន្តិសុខនៃប្រទេស នីមួយៗ។
|
ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៣បានបញ្ចប់ ប្រកបដោយជោគជ័យ |
នៅក្នុងការជួបជាមួយសារព័ត៌មានបន្ទាប់ពីពិធីបូកសរុបនេះ រដ្ឋមន្ត្រី លោក
Phung Quang Thanh បានអះអាងថា ការរៀបចំពិធីជួបប្រាស្រ័យលើកនេះគឺជា ការ
ផ្តួចផ្តើមគំនិតដ៏ត្រឹមត្រូវ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព។ ស្តីពី រាល់បញ្ហា
នៅសេសសល់ រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បី សហប្រតិបត្តិ
ដើម្បីដោះស្រាយឲ្យសមស្របរាល់ចំណុចនៅសេសសល់ចំពោះ បញ្ហាសមុទ្រខាង
កើត ហើយរាល់ជំលោះត្រូវដោះស្រាយដោយសន្តិវិធីឈរលើ ច្បាប់អន្តរជាតិ។
នាព្រឹកថ្ងៃទី៣១មិនា គណៈប្រតិភូវៀតណាមបានត្រឡប់មកមាតុប្រទេស
វិញ បញ្ចប់ប្រកបដោយជោគជ័យនូវកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិ វៀតណាម-ចិនលើកទី៣៕