ការជួបប្រាស្រ័យមិត្តភាពវៀតណាម-កម្ពុជា
|
ទិដ្ឋភាពនៃពិធី |
(VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូ កម្មវិធីជួបប្រាស្រ័យពិសេស “បណ្តាខេត្តជាប់ព្រំ
ដែនពោរពេញទៅដោយមនោសញ្ចេតនាកក់ក្តៅ”រវាងវៀតណាមនិងកម្ពុជាបាន
រៀបចំឡើងនៅខេត្ត Tay Ninh។នៅក្នុងពិធីនេះបានប្រព្រឹត្តទៅសកម្មភាពជាច្រើន
ដូចជា ជំនួបពិភាគ្សាស្តីពី “ឯកភាពកិច្ចព្រមព្រៀងរួមសហការការពារព្រំដែន
តស៊ូប្រឆាំង ឧក្រិដ្ឋកម្ម” បើកឲ្យដំណើរការ “គ្លីនិកវេជ្ជសាស្រ្តយោធាមិត្តភាព”នៅ
ស្រុក Chau Thanh ខេត្ត Tay Ninh និងព្យាបាល ផ្តល់ឆ្នាំសង្កូវឥតគិតថ្លៃចំពោះប្រ
ជាជនជាប់ ព្រំដែន។ក្នុងឱកាសនេះដែរ ប៉ុស្តិ៍ការពារព្រំដែន Phuoc Tan នៅខេត្ត
Tay Ninh វៀតណាម បានរួមជាមួយកងពូលតូចប៉ូលិសការពារព្រំដែនលេខ ៦១១
របស់ កម្ពុជា បានរួមគ្នាយាមល្បាតបង្គោលព្រំដែនពីលេខ១៥០ទៅដល់បង្គោល
លេខ ១៥១ សម្រាប់ត្រួតពិនិត្យស្ថានភាពនិងឯកភាពលើវិធានការគ្រប់គ្រងនិង
ការពារ។
នៅក្នុងសាលប្រជុំរបស់គណៈកម្មាធិការបក្សខេត្ត Tay Ninh បញ្ជាការដ្ឋាន
កងទ័ពការពារព្រំដែននិងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានរួមសហការ
រៀបចំកម្មវិធីជួបប្រាស្រ័យពិសេសនាយប់ថ្ងៃទី២៩ធ្នូ។ នៅក្នុងពិធីនេះ តំណាងនៃ
ប្រទេសទាំងពីរបានសម្តែងសិល្បៈពិសេសរបស់ប្រទេសនីមួយៗព្រមទាំងចែក
រំលែកនូវលទ្ធផលសហប្រតិបត្តិការទ្វេភាគីផងដែរ៕