ការជួបប្រាស្រ័យអាជីវករនារីវៀតណាម–ចិន

នារសៀលថ្ងៃទី ១២ កក្កដា ស្ថានទូតវៀតណាមប្រចាំនៅចិនគួបផ្សំជាមួយក្រុមប្រឹក្សារ អាជីវករនារីវៀតណាមរួមជាមួយក្រុមប្រឹក្សារអាជីវករនារីចិនបានរៀបចំការជួបប្រាស្រ័យ
អាជីវករនារីវៀតណាម–ចិន។ នេះគឺជាសកម្មភាពប្រចាំឆ្នាំដែលមានអត្ថន័យ មិនត្រឹមតែ ជំរុញទំនាក់ទំនងសហរប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងបណ្ដា អាជីវករនៃប្រទេស
ទាំង ២ ប៉ុណ្ណោះទេថែមទាំង បង្កើតវេទិការជួបប្រាស្រ័យ បង្កើន ការយោគយល់ក្នុងទៅ
វិញទៅមកក៏ដូចជាចំណោងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំង ២ ក្នុងនោះ
មានអាជីវករនារីទៀតផង។ តំណាងឲ្យបណ្ដាអាជីវករនារីចិន លោកស្រី Chen Yu Fen
សង្ឃឹមថា៖ បណ្ដាអាជីវករនារីនៃប្រទេសទាំង ២ នឹងរួមស្រាវជ្រាវ ផ្លាស់ប្តូរនិង ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគសំដៅពង្រីកតួនាទីសំខាន់របស់ខ្លួនក្នុងការ
ជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងចិនឲ្យខ្លាំក្លាថែមទៀត ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ