ការជួបប្រាស្រ័យ online ស្តីពីការកសាងរដ្ឋធម្ម នុញ្ញ

(VOVworld) – ការជួបប្រាស្រ័យ online ដោយប្រធានបទ “ចលនាបញ្ញារបស់បក្សទាំង
មូលកងទ័ពទាំងមូល និងប្រជាជនទាំងមូលក្នុងការកសាងរដ្ឋធម្មនុញ្ញ” ដែលកាសែត
អេឡេត្រូនិកបក្សកម្មុយនិស្ត្រវៀតណាមបានរៀបចំឡើង នាព្រឹកថ្ងៃទី ២៦ មិនា នៅ
ទីក្រុងហាណូយ។ ខ្លឹមសារសំខាន់ចំនួន ៤ ក្នុងរដ្ឋធម្មនុញ្ញដែលប្រជាជនយកចិត្តទុក
ដាក់ជាច្រើនបំផុតគឺ ៖ ជំពូកទី ១ ស្តីពីយន្តការនយោបាយ ជំពូកទី ២ ស្តីពីសិទ្ធិមនុស្ស
សិទ្ធិនិងភារកិច្ចជាសារវន្តរបស់ប្រជាពលរដ្ឋ ជំពូកទី ៣  ស្តីពីសេដ្ឋកិច្ច សង្គម វប្បធម៌
អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាន និងជំពូកទី ៥ ស្តីពីរដ្ឋសភា។ ពន្យល់សំរាយ
បញ្ជាក់ពីបញ្ហានេះ អនុប្រធានគណៈកម្មាធិការច្បាប់រដ្ឋសភាវៀតណាម សាស្រ្តាចារ្យ
 Le Minh Thong បានចាត់ទុកថា៖

“យើងផ្ទេប្តូរជំពូកទី ៥ ស្តីពីសិទ្ធិមនុស្សដល់ជំពូកទី ២ ក្នុងពង្រាងរដ្ឋធម្មនុញ្ញគឺគោរព
និងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សិទ្ធិមនុស្សនិងសិទ្ធិប្រជាពលរដ្ឋឲ្យសមស្របនឹង លក្ខណៈរបស់វៀតណាម។ ចំណុចថ្មីក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ គឺ យើងធ្វើវិសោធនកម្មសិទ្ធិមនុស្សនិងសិទ្ធិប្រជាពលរដ្ឋឲ្យសមស្របនឹងអនុសញ្ញាអន្តរជាតិ
ស្តីពីសិទ្ធិមនុស្សនិងប្រជាពលរដ្ឋ។ នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋ សង្គម និងប្រជាពល
រដ្ឋម្មាក់ៗ៕”

ការជួបប្រាស្រ័យ online ស្តីពីការកសាងរដ្ឋធម្ម នុញ្ញ - ảnh 1
“ចលនាបញ្ញារបស់បក្សទាំង មូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលក្នុងការកសាងរដ្ឋធម្មនុញ្ញ” (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ