ការជួបមុខប្រពៃណីក្នុងឱកាសខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម
|
ការជួបមុខប្រពៃណីក្នុងឱកាសខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (qdnd.vn) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀត
ណាម(ទី២២ធ្នូ)និងលើកទី២៥នៃទិវាមហោស្រពការពារជាតិប្រជាជនទាំងមូល
(ទី២២ធ្នូ) នាព្រឹកថ្ងៃទី៧ធ្នូនៅទីក្រុងហាណូយគណៈកម្មាធិការយោធាមជ្ឈឹម
ក្រសួងការពារប្រទេសបានរៀបចំជំនួបមុខប្រពៃណីបណ្ដាជំនាន់យុទ្ធជននាយ
ទាហានថ្នាក់ឧត្តមសេនីយ៍វីរកំលាំងប្រដាប់អាវុធប្រជាជាននៅទីក្រុងហាណូយ។
នាយឧត្តសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានធ្វើអធិបតី
ជំនួបមុខនេះ។ ថ្លែងមតិនៅទីនេះលោក Phung Quang Thanh បានសង្កត់ធ្ងន់ថា នេះ
ជាសកម្មភាពសំដៅរំលឹកគុណនិងលើកដម្កើងនូវការបូជាដ៏ធំធេងរបស់
ឧត្តមសេនីយ៍វីរអ្នកម្ដាយវីរកំលាំងប្រដាប់អាវុធប្រជាជនក្នុងដំណើរការកសាង
ប្រយុទ្ធនិងរីកធំធាត់របស់កងទ័ពក្នុងអំឡុង៧០ឆ្នាំកន្លងមក។ រដ្ឋមន្ត្រី Phung Quang
Thanh បានឲ្យដឹងថា រដ្ឋាភិបាលបានសំរេចរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី
៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម៕