អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរជុំថ្មី

(VOVWORLD) - នៅក្នុងវីដេអូមួយនៅលើបណ្តាញ Telegram កាលពីថ្ងៃទី ២៣ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បាន ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរជុំថ្មីនៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក  ប្រសិនបើភាគីទាំងអស់មានឆន្ទៈចូលរួម។
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរជុំថ្មី - ảnh 1ឧបករណ៍ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅរោងចក្រមួយក្នុងទីក្រុង Isfahan ប្រទេសអ៊ីរ៉ង់។ រូបភាព៖ AFP/TTXVN

ប្រមុខក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា លោកនឹងស្នាក់នៅទីក្រុងញូវយ៉ករយៈពេលពីរបីថ្ងៃទៀត ក្រោយពីកាលវិភាគរបស់លោកប្រធានាធិបតី ហើយនឹងមានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាច្រើន ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមការចរចាថ្មីមួយពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមទាំងសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាមួយប្រទេសអាល្លឺម៉ង់) ដែលត្រូវបានហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។ បច្ចុប្បន្ននេះ ភាគីនានាបានធ្វើការការផ្លាស់ប្តូរមួយចំនួន ហើយ "សេចក្តីថ្លែងការណ៍រួមនៃការត្រៀមខ្លួន" ត្រូវបានប្រកាស ប៉ុន្តែលក្ខខណ្ឌអន្តរជាតិនាបច្ចុប្បន្នធ្វើឱ្យការបន្តការចរចាកាន់តែស្មុគស្មាញ និងលំបាកជាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ