ការជួបមុខរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។

ការជួបមុខរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ - ảnh 1
ការជួបមុខរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ (giaothongvantai.com.vn)



        VOV-នាថ្ងៃទី៦កញ្ញាខេត្ត An Giang បានរៀបចំការជួបមុខរំលឹកខួប​អនុស្សាវរីយ៍​​លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុននិងឆ្នាំ​មិត្ត​ភាពវៀតណាម
-ជប៉ុន២០១៣។ ចូលរួមការជួបមុខមានលោក Yakabe Yoshinori អគ្គកុងស៊ុលរង
ជប៉ុនប្រចាំនៅទីក្រុងហូជីមិញ ដំណាងអ្នកស្ម័គ្រចិត្តជប៉ុនអង្គភាព​អាជីវកម្មដែល
កំពុងសហប្រតិបត្តិការផលិតកម្មអាជីវកម្មនៅខេត្ត An Giang។ បណ្ដាដំណាងវាក្មិន
ជប៉ុននិងវៀតណាមបានជួបប្រាស្រ័យជាមួយកម្មាភិបាលមន្ត្រីនិងនិស្សិត
មហាវិទ្យាល័យ An Giang ជុំវិញប្រធានបទ “៤០ឆ្នាំនៃទិវា​បង្កើត​ទំនាក់​ទំនង​ការទូត
វៀតណាម-ជប៉ុន៖ សមិទ្ធិនិងយថាទស្សន៍”។ តាមស្ថិតិគិតតាំង​ពី​ឆ្នាំ១៩៩៧មក
ខេត្ត An Giang បានមានគំរោងការ ODA របស់ជប៉ុន​ចំនួន​២២ត្រូវ​បាន​អនុវត្ត
ជាមួយតំលៃប្រមាណ៣១ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ