ការជួបសន្ទនានិងផ្លាស់ប្តូរយោបល់ដោយប្រធានបទ៖“កសាង និងអភិវឌ្ឍន៍ជនបតថ្មីនៅទីក្រុងហូជីមិញ”
-  
(vov) /  
|
ការជួបសន្ទនា និងផ្លាស់ប្តូរយោបល់ ដោយប្រធានបទ ៖ “កសាង និងអភិវឌ្ឍន៍ជនបតថ្មី នៅទីក្រុងហូជីមិញ”(http://www.thainguyen.gov.vn) |
នាព្រឹកថ្ងៃទី 3មិថុនា ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ រួមសហការជាមួយ ស្ថាន
នីយទួរទស្សន៍ ទីក្រុងហូជីនមិញ រៀបចំកម្មវិធី ការជួបសន្ទនា និងផ្លាស់ប្តូរយោបល់ ដោយប្រធានបទ ៖ “កសាង និងអភិវឌ្ឍន៍ជនបតថ្មី នៅទីក្រុងហូជីមិញ”។ កំណត់ថា ការកសាងជនបទថ្មីជាដំណើការយូរអង្វែងមួយ ត្រូវការរួមកំលាំងកាយចិត្ត របស់
ទាំងប្រព័ន្ធនយោបាយ និងសង្គម ក្នុងរយះពេលខាងមុខនេះ ទីក្រុងហូជីមិញ ប្រមូល
ផ្តុំ សម្រេចបណ្ដាគំរោងផែនការ បណ្ដុះបណ្ដាលមុខវិជ្ជាជីវះនៅជនបទ និងបើក
ទូលាយ បណ្ដារូបសណ្ឋានកសិកម្មមានប្រសិទ្ធភាពខ្ពស់។ គោលដៅដែលទីក្រុង
ហូជីមិញដាក់ចេញគឺ ដល់ឆ្នាំ 2015 កសាងជនបទថ្មីបានជាមូលដ្ឋាន នៅលើ ឃុំ ចំនួន 58 របស់ទីក្រុង។ លោក Le Minh Tri អនុប្រធានគណះកម្មាធិការប្រជាជន
ទីក្រុងហូជីមិញនិងជា អនុប្រធានគណះកម្មាធិការបញ្ជាណែនាំ កសាងជនបទថ្មី
របស់ទីក្រុង ហូជីមិញ បានអោយដឹងថា៖“ត្រូវនិយាយថា ក្នុងរយះពេលខាងមុខ នេះ មានបរិមាណការងារជាច្រើន និង មានការលំបាកសាកល្បងជាច្រើនទៀត
ផង។ ដូច្នេះ យើងត្រូវប្រមូលផ្តុំ ផ្សព្វផ្សាយយ៉ាងគ្រប់គ្រាន់ អំពីអត្ថន័យ របស់កម្ម
វិធីនេះ ទៅដល់ ប្រព័ន្ធនយោបាយទាំងមូល។ ក្នុងរយះពេលខែមិថុនានេះ ទីក្រុង
អនុម័ត្តលើ គំរោងកសាងជនបទថ្មី របស់ឃុំចំនួន ២២ និង ក្នុងត្រីមាសទី 3 នឹង អនុម័ត្តអោយឃុំចំនួន 30 ដើម្បីអនុវត្តព្រមៗគ្នា។ ធ្វើយ៉ាងម៉េច ដើម្បីប្រជាជនចូលរួម ក្នុងដំណើការកសាងជនបទថ្មី នៅឃុំ គឺពេលនោះ យើងទើបទទួលបានជោគជ័យ៕”
-vov