ការជះឥទ្ធិពលរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានចំពោះសិស្សានុសិស្ស និស្សិតនិងពលករវ័យក្មេង

ការជះឥទ្ធិពលរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានចំពោះសិស្សានុសិស្ស និស្សិតនិងពលករវ័យក្មេង - ảnh 1
ការជះឥទ្ធិពលរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានចំពោះសិស្សានុសិស្ស និស្សិតនិងពលករវ័យក្មេង

          (VOV)_នាថ្ងៃទី២៥ខែធ្នូ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសន្និសីទអ្នក​វិទ្យា
សាស្ត្រវ័យក្មេង ដោយប្រធានបទ៖ ការជះឥទ្ធិពលរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានចំ
ពោះសិស្សានុសិស្ស និស្សិតនិងពលករវ័យក្មេង នៅទីក្រុងហូជីមិញ។ បទអន្តរាគមចំ
នួន៧៩ របស់អ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងទូទាំងប្រទេស បាន​ប្រមូលផ្តុំទៅលើខ្លឹមសារ
មួយចំនួន ដូចជា៖ ឱកាស និងឧបសគ្គចំពោះសិស្សា​នុសិស្ស និស្សិតនិងពលករវ័យ
ក្មេង បន្ទាប់ពីពេលសហគមន៍អាស៊ានត្រូវបាន​បង្កើត ដំណោះស្រាយបង្កើន​ជំនាញ
 និងសមត្ថភាពធ្វើសមាហរណកម្ម​សំរាប់​យុវជនទីក្រុង …លៗ។ បណ្ដាឧបសគ្គអំពី
គុណភាពប្រភពធនធានមនុស្សក្នុង​ដំណាក់កាលធ្វើសមាហរណកម្ម ជាបញ្ហាដែល
បានអង្គសន្និសីទយកចិត្តទុកដាក់ជាច្រើន។ អង្គសន្និសីទក៏បានចាត់ទុកថា៖ ទន្ទឹម
នឹងដំណោះស្រាយជាច្រើន​ដើម្បីលើកកំពស់គុណភាពបណ្ដុះបណ្ដាលនោះ មិត្តវ័យក្មេង
ក៏ត្រូវម្ចាសការក្តាប់ជាប់ព័ត៌មាន ឱកាសដើម្បីមានការផ្លាស់ប្តូរ សិក្សារៀនសូត្រ បំ
ពេញគ្រប់តម្រូវ​ការក្នុងដំណើការធ្វើសមាហរណកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ