ការដឹកជញ្ជូនជនជាតិវៀតណាមពីបរទេសមកកាន់អាកាសយានដ្ឋាន Tan Son Nhat ត្រូវបានផ្អាកជាបណ្តោះអាសន្ន
(VOVWORLD) - ក្រសួងគមនាគមដឹកជញ្ជូនទើបផ្ញើរលិខិតទៅនាយកដ្ឋានអាកាសចរណ៍វៀតណាមអំពីការផ្អាកជាបណ្តោះអាសន្នការដឹកជញ្ជូនពលរដ្ឋវៀតណាមពីបរទេសមកកាន់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ចាប់ពី ០ ម៉ោងថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០។
ការវាស់សីតុណ្ហភាពរាងកាយដោយស្វ័យប្រវត្តិនៅតាមព្រលានយន្តហោះ (រូបថត៖ TTXVN) |
លិខិតនេះបានគូសបញ្ជាក់ថា នឹងបន្តដាក់កំហិតឲ្យទាន់ពេលវេលា អតិបរមា និងគម្លាតចម្ងាយរវាងជើងហោះហើរដឹកជញ្ជូនអ្នកដំណើរពីបរទេសមកកាន់វៀតណាម រួមទាំងក្រុមហ៊ុនអាកាសចរណ៍បរទេសផងដែរ។ មុននោះ ក្រសួងគមនាគមដឹកជញ្ជូនបានណែនាំនាយកដ្ឋានអាកាសចរណ៍វៀតណាមឲ្យជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ អំពីការដឹកអ្នកដំណើរដែលជាពលរដ្ឋវៀតណាម ត្រឡប់មកស្រុកកំណើតវិញ ត្រូវមានយោបល់ពីស្ថាប័នការទូតរបស់វៀតណាមនៅក្នុងប្រទេសសាមី។ ពេលវេលាអនុវត្តគឺ ចាប់ពី ០ ម៉ោងថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០។ ក្រៅពីនោះ ក្រសួងគមនាគមដឹកជញ្ជូនក៏បានអំពាវនាវឲ្យនាយកដ្ឋានអាកាសចរណ៍វៀតណាមសហការជាមួយបណ្ដាស្ថាប័នការទូតវៀត ណាមនៅក្នុងប្រទេសដើម្បីបូកសរុបចំនួនពលរដ្ឋវៀតណាមដែលមានបំណងវិលត្រឡប់ទៅស្រុកកំណើតវិញ៕