ការដាក់ឲ្យប្រើប្រាស់នាវាទេសចរណ៍លំដាប់ខ្ពស់ដែលតភ្ជាប់ទីក្រុង Can Tho - ភ្នំពេញ (កម្ពុជា)
(VOVWORLD) -នាថ្ងៃទី ១១ ខែធ្នូ ក្រុមហ៊ុនបណ្តាក់ទុនរួម Victoria MeKong Cruises បានរៀបចំឡើងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់នាវាទេសចរណ៍ Victoria នៅកំពង់ផែ Cai Cui (សង្កាត់ Cai Rang ទីក្រុង Can Tho)។
នេះគឺជានាវាទេសចរណ៍លំដាប់ផ្កាយ៤ដំបូងបង្អស់ដេលចេញដំណើរពីទីក្រុង Can Tho ដែលដឹកភ្ញៀវទេសចរទៅទស្សនាទីក្រុងភ្នំពេញ (កម្ពុជា) ក្នុងរយៈពេលពី ៣ ទៅ ៤ យប់។
នាវាទេសចរណ៍ Victoria Mekong Cruise មានកម្ពស់ ៤ ជាន់ ប្រវែង ៧៦,៨ ម៉ែត្រ និងទទឹង ១៣.២ ម៉ែត្រ មានសមត្ថភាពដឹកអ្នកដំណើរប្រមាណ ៧០ នាក់ ។ កន្លែងកំសាន្តនិងលំហែកាយដូចជាហាងលក់ឥវ៉ាន់ និងបណ្ណាល័យ បន្ទប់ចុះបញ្ចាំងភាពយន្តជាដើមត្រូវបានរៀបចំនៅទូទាំងបរិវេណរបស់នាវាផងដែរ។ ក្រៅពីនេះភ្ញៀវទេសចរណ៍នៅតែរីករាយជាមួយការសម្តែងតន្រ្តីខ្មែរនិងតន្ត្រីប្រជាប្រិយនៅតំបន់ដីសណ្ដ Cuu Long នៅលើនាវានេះផងដែរ៕