ករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោកលើសពី ៨០ លាននាក់

(VOVWORLD) - ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺសហរដ្ឋអាមេរិក បន្ទាប់ មកគឺឥណ្ឌានិងប្រេស៊ីល។ 

យោងតាមគេហទំព័រ worldometers.info គិតត្រឹមព្រឹកថ្ងៃទី ២៦ ធ្នូ (ម៉ោងនៅវៀតណាម) ពិភពលោកបានទទួលស្គាល់ថា មានករណីឆ្លងវីរុស SARS-CoV-2 ចំនួនជាង ៨០ លានករណី ដែលបណ្តាលឱ្យមានជំងឺ កូវីដ-១៩ ដែលក្នុងនោះ អ្នកជំងឺជាង ១,៧ លាននាក់បានស្លាប់។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺសហរដ្ឋអាមេរិកបន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។ ក្រៅពីនោះ មានប្រទេសចំនួន ៥ ដែលមានអ្នកឆ្លងជាង ២ លានករណី (រួមមាន រុស្ស៊ី បារាំង អង់គ្លេស ទួរគី អ៊ីតាលី) និងប្រទេសចំនួន ៩ ទៀតដែលមានចំនួនជាង ១ លានករណី (រួមមាន អេស្ប៉ាញ អាល្លឺម៉ង់ អាហ្សង់ទីន កូឡុំប៊ី ម៉ិកស៊ិក ប៉ូឡូញ អ៊ីរ៉ង់ អ៊ុយក្រែននិងប៉េរូ)។ បច្ចុប្បន្ននេះ បារាំងនិងស្វ៊ីសបានរកឃើញករណីឆ្លងដំបូងនៃទម្រង់ថ្មីរបស់វីរុស SARS-CoV-2 ដែលមាន ហានិភ័យឆ្លងខ្ពស់ ហើយទើបរកឃើញនៅក្នុងចក្រភពអង់គ្លេស។

មុននេះ ប្រធានការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំអឺរ៉ុបលោក Hans Kluge បានឲ្យដឹថា វីរុស SARS-CoV-2 ត្រូវបានរកឃើញនៅតាមប្រទេសអឺរ៉ុបចំនួន ៨ ហើយបានព្រមានប្រជាជនត្រូវពង្រឹងវិធានការការពារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ