ករណីឆ្លងថ្មីកូវីដ ១៩ នៅវៀតណាមបន្តថយចុះក្នុងរយៈពេល ២៤ ម៉ោងកន្លងមក

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ប្រទេសទាំងមូលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រឹមតែ ២ នាក់ប៉ុណ្ណោះ។ 

ចាប់ពីម៉ោង ១៦:០០ ថ្ងៃទី ១០ ឧសភា ដល់ម៉ោង ១៦:០០ ថ្ងៃទី ១១ ខែឧសភា នៅលើប្រព័ន្ធជាតិគ្រប់គ្រងករណីឆ្លងកូវីដ ១៩ ការឆ្លងក្នុងស្រុកថ្មីចំនួន ២.៧៥៨ ត្រូវបានកត់ត្រា (ថយចុះចំនួន ៩៦ ករណីបើធៀបនឹងថ្ងៃមុន) នៅតាមខេត្ត ក្រុង ៥៣/៦៣។ អ្នកជំងឺជិត ២,៦០០ នាក់បានជាសះស្បើយក្នុងរយៈពេលមួយថ្ងៃ ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបមានដល់ជាង ៩,៣ លាននាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ប្រទេសទាំងមូលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រឹមតែ ២ នាក់ប៉ុណ្ណោះ។ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមមានជាង ១០,៦ លាននាក់។

គិតត្រឹមថ្ងៃទី ១១ ខែឧសភា ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ បានជាង ២១៦ លានដូស។ អត្រានៃការគ្របដណ្តប់វ៉ាក់សាំងសម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅគឺ ១០០%។ អត្រាគ្របដណ្តប់សម្រាប់ដូសទី ១ និងទី ២ សម្រាប់កុមារអាយុពី ១២ ទៅ ១៧ ឆ្នាំគឺ ១០០% និង ៩៦,៤% រៀងគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ