ករណីបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ៖ក្រុមប្រឹក្សាសន្តិសុខអ.ស.បកោះហៅកិច្ចប្រជុំបន្ទាន់
(VOVWORLD) - នាថ្ងៃទី៤ កក្កដា អាមេរិកបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.បប្រជុំជាបន្ទាន់ក្រោយពីករណីសាបាញ់កល្បងកាំជ្រួចឆ្លងទ្វីបប្រភេទ (ICBM) របស់ស.ប.បកូរ៉េ។
កាំជ្រួចឆ្លងទ្វីប (ICBM) របស់ស.ប.បកូរ៉េ ត្រូវបានបាញ់សាកល្បងប្រកបដោយជោគជ័យ (រូបថត៖Yonhap/TTXVN) |
(VOVworld) - នាថ្ងៃទី៤ កក្កដា អាមេរិកបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.បប្រជុំជាបន្ទាន់ក្រោយពីករណីសាបាញ់កល្បងកាំជ្រួចឆ្លងទ្វីបប្រភេទ (ICBM) របស់ស.ប.បកូរ៉េ។ អគ្គលេខាធិការ អ.ស.បលោក Antonio Guterres បានរិះគន់ យ៉ាងខ្លាំងក្លាករណីបាញ់សាកល្បងកាំជ្រួចនេះ។សេចក្ដីប្រកាសរបស់អគ្គលេខាធិការអ.ស.បអះអាងថា ការបាញ់សាកល្បងកាំជ្រួចរបស់ព្យុងយ៉ាងជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើសេចក្ដីសំរេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយបណ្ដាលឲ្យភាពតានតឹងក្នុងតំបន់បន្តកើនឡើង។
នាព្រឹកថ្ងៃទី៤ កក្កដា ស.ប.បកូរ៉េបានបាញ់សាកល្បងប្រកបដោយជោគ ជ័យកាំជ្រួចប្រភេទ ICBM មួយគ្រាប់ ក្រោមការតាមដានរបស់មេដឹកនាំលោក Kim Jong-un ព្រមទាំងព្រមានថា ប្រភេទកាំជ្រួចនេះអាចវាយប្រហារទៅលើគ្រប់ ទីកន្លែងលើពិភពលោក។ប្រភេទកាំជ្រួចនេះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែរ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត រុស្ស៊ីនិងចិនបានឯកភាពអំពាវនាវឲ្យ ស.ប.បកូរ៉េ កូរ៉េខាងត្បូងនិងអាមេរិក ចូលរួមផែនការសំដៅបន្ធូរស្រាលភាព តានតឹងទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ការផ្ដើមគំនិតពោលខាងលើត្រូវបានដាក់ចេញក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ក្រសួងការបរទេសរុស្ស៊ីនិងចិន ក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជួបចរចារជាមួយប្រធានរដ្ឋ ចិនលោក Xi Jinping នៅវិមានគ្រឹមឡាំង។រុស្ស៊ីនិងចិនស្នើឲ្យស.ប.បកូរ៉េ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ខ្លួន ព្រមទាំងអាមេរិកនិងកូរ៉េខាងត្បូងក៏ បញ្ឈប់សមយុទ្ធរួមដោយទ្រង់ទ្រាយធំរវាងប្រទេសទាំងពីរផងដែរ៕