ករណីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនធ្លាក់នៅអ៊ីរ៉ង់៖ អង្គការ​អាកាសចរណ៍​អ៊ីរ៉ង់​ចេញផ្សាយរបាយការណ៍ស៊ើបអង្កេតបឋមជាលើកទី ២

(VOVWORLD) - កាលពីថ្ងៃទី ៩ ខែមករា អង្គការអាកាសចរណ៍អ៊ីរ៉ង់បានចេញផ្សាយរបាយការណ៍បឋមដំបូងរបស់ខ្លួនដោយបញ្ជាក់ថាយន្តហោះ UIA បាន ជួបប្រទះបញ្ហាបច្ចេកទេស។
ករណីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនធ្លាក់នៅអ៊ីរ៉ង់៖ អង្គការ​អាកាសចរណ៍​អ៊ីរ៉ង់​ចេញផ្សាយរបាយការណ៍ស៊ើបអង្កេតបឋមជាលើកទី ២ - ảnh 1 ក្រុមអ្នកជួយសង្គ្រោះកំពុងបំពេញភារកិច្ចនៅកន្លែងកើតហេតុនៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិអ៊ុយក្រែនបានធ្លាក់នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ (រូបថត៖ IRNA / TTXVN)

នាថ្ងៃទី ២១ ខែមករា ទីភ្នាក់ងារសារព័ត៌មាន Sputnik បានដកស្រង់របាយការណ៍មួយរបស់អង្គការអាកាសចរណ៍អ៊ីរ៉ង់បានឲ្យដឹងថា យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិអ៊ុយក្រែន (UIA) បានធ្លាក់នាថ្ងៃទី ៨ ខែមករា បន្ទាប់ពីហោះចេញពីរដ្ឋធានីតេអេរ៉ង់ ដោយសាររងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយខ្លី ២ គ្រាប់ Tor-M1 ។ នេះគឺជារបាយការណ៍បឋមជាលើកទី ២ ដែលត្រូវបានអង្គការអាកាសចរណ៍អ៊ីរ៉ង់ប្រកាសអំពីករណីធ្លាក់យន្ដហោះពោលខាងលើ។ អាស្រ័យហេតុនេះ មីស៊ី Tor-M1 ចំនួន ២ គ្រាប់ បាញ់ចេញពីទិសខាងជើងវាយប្រហារទៅលើយន្តហោះប៊ូអ៊ីញ ៧៣៧-៨០០ ។

កាលពីថ្ងៃទី ៩ ខែមករា អង្គការអាកាសចរណ៍អ៊ីរ៉ង់បានចេញផ្សាយរបាយការណ៍បឋមដំបូងរបស់ខ្លួនដោយបញ្ជាក់ថាយន្តហោះ UIA បាន ជួបប្រទះបញ្ហាបច្ចេកទេស បន្ទាប់ពីហោះឡើង ត្រូវត្រឡប់មកអាកាសយានដ្ឋានវិញ ហើយបានធ្លាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ