|
ប៉ូលីសត្រួតពិនិត្យជនសង្ស័យមួយនាក់នៅជិតទីស្នាក់ការប៉ូលីសក្រុង Charleroi (រូបថត៖AP) |
(VOVworld) - សារព័ត៌មានប៊ែលហ្សិកនាថ្ងៃទី៦ សីហា បានផ្សាយថា ប៉ូលីសនារី២
នាក់ត្រូវរងរបួសក្រោយពីពេលកើតមានឡើងករណីវាយប្រហារដោយកាំបិតនៅជិត
ប៉ូស្តិ៍ប៉ូលីសមួយនៅទីក្រុង Charleroi។ជនដៃដល់ជាបរុសមួយនាក់ត្រូវ បានបាញ់
ស្លាប់ក្រោយនោះ។នាយករដ្ឋមន្រ្តីប៊ែលហ្សិកលោក Charles Michel បានថ្កោលទោស
ការវាយប្រហារនេះ ដោយចាត់ទុកថា រាល់សញ្ញាដំបូងបង្អស់ បានសរឲ្យឃើញថា
នេះអាចជាអំពើភេរវកម្ម។ការវាយប្រហារពោលខាងលើ កើតមានឡើងក្នុងពេល
វេលាដែលប៊ែលហ្សិកកំពុងស្ថិតនៅក្នុងស្ថានការណ៍គ្រោះអាសន្នកំរិតទី៣។នេះ
ជាកំរិតគ្រោះអាសន្នដ៏ធ្ងន់ធ្ងរអំពីលទ្ធភាពកើតមានឡើងការវាយប្រហារភេរវកម្ម៕