ករណីវាយប្រហារដោយគ្រាប់បែកផ្ទុកលើរថយន្តកើតមានឡើងជាបន្តបន្ទាប់នៅសូម៉ាលី

(VOVWORLD) - នាថ្ងៃទី២៨ តុលា ក្រុមឧទ្ទាមអ៊ីស្លាម Al-Shaabab បានឡើងសម្លេងទទួល ស្គាល់ថា ខ្លួនបានដំណើរការករណីវាយប្រហារដោយគ្រាប់បែកផ្ទុកលើរថយន្ត នៅរដ្ឋធានី Mogadishu របស់សូម៉ាលី បណ្ដាលឲ្យមនុស្សយ៉ាងហោច ណាស់១៧នាក់ស្លាប់ ដែលភាគច្រើនគឺប៉ូលីស។

  មុននោះនាថ្ងៃដដែល ករណីវាយប្រហារអត្តឃាតដោយគ្រាប់បែកផ្ទុកលើ រថយន្តមួយបានកើតមានឡើងនៅខាងក្រៅសណ្ឋាគារ Nasa Hablod ចម្ងាយ៦០០ម៉ែត្រពីវិមានប្រធានាធិបតី ហើយក្រោយនោះមានពួកឧទ្ទាម ប្រដាប់អាវុធ៥នាក់បានឈានចូលក្នុងអាគារនេះ។ ប៉ុន្មាននាទីក្រោយនោះ រថយន្តផ្ទុកគ្រាប់បែកមួយទៀតបានបំផ្ទុះនៅជិតខាងអាគារមួយដែលមុននេះជាទីស្នាក់ការរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ