​ករណីវាយប្រហារភេរវកម្មនៅភាគខាងជើងប្រទេសស៊ីរី ដែលបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសចំនួន ៣៥ នាក់

(VOVWORLD) - យ៉ាងហោចណាស់មានជនស៊ីវិល ចំនួន៦នាក់ ក្នុងនោះមានកុមារចំនួន ៣ នាក់ ត្រូវបានសម្លាប់និង ២៩ នាក់ទៀតរងរបួសនៅក្នុងការ វាយប្រហារភេរវកម្មភេរវកម្មមួយកាលពីថ្ងៃទី ៣០ ខែមករានៅទីប្រជុំជន Afrin ភាគខាងជើងប្រទេសស៊ីរី។

បើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថាយ៉ាងហោចណាស់មានជនស៊ីវិល ចំនួន៦នាក់ ក្នុងនោះមានកុមារចំនួន ៣ នាក់ ត្រូវបានសម្លាប់និង ២៩ នាក់ទៀតរងរបួសនៅក្នុងការ វាយប្រហារភេរវកម្មភេរវកម្មមួយកាលពីថ្ងៃទី ៣០ ខែមករានៅទីប្រជុំជន Afrin ភាគខាងជើងប្រទេសស៊ីរី។ យោងតាម SOHR ចំនួនអ្នកស្លាប់អាចបន្តកើនឡើងដោយសារមនុស្សមួយចំនួនរងរបួសធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់ប្រទេសទួរគីបានឲ្យដឹងថាមិនទាន់មានក្រុម ណាមួយទទួលស្គាល់ថាជាក្រុមបង្កឡើងករណីវាយប្រហារនេះទេ ប៉ុន្តែបានចាត់ទុកថាវាទំនងជាមកពី គណបក្សពលករឃឺដ (PKK) ដែលត្រូវបានចុះបញ្ជីក្នុងបញ្ជីអង្គការភេរវករ Ankara ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ