ការតាំងពិព័រណ៍និងសិក្ខាសាលាស្តីពីអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត

(VOVworld)-នាថ្ងៃទី១៦មេសា នៅទីក្រុង Geneva ប្រទេសស្វីស សហគមន៍ជន វៀតណាមនៅស្វីសនិងសមាគមមិត្តភាពស្វីស-វៀតណាមបានរៀបចំការតាំង ពិព័រណ៍និងសិក្ខាសាលាស្តីពីអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រ​ខាង
កើត ក៏ដូចជាចុះហត្ថលេខាលើ សំបុត្រស្នើរ ផ្ញើជូនអគ្គលេខាធិការអ.ស.ប
លោក Ban Ki moon សំដៅប្រឆាំងជំទាស់ការដែលចិនធ្វើយោធូបនីយកម្មនៅ
សមុទ្រខាងកើត រំលោភយ៉ាងធ្ងន់ធ្ងរច្បាប់អន្តរជាតិ។

        ការតាំងពិព័រណ៍បានប្រមូលផ្តុំផែនទីបុរាណ ឯកសារ រូបថតជាង១០០ប្រ
ភេទ ដោយបង្ហាញអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa
និង Truong Sa នៅសមុទ្រខាងកើត។ ក៏ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សិក្ខា សាលាស្តីពីអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតបានរៀបចំ
ឡើង ដោយមានការចូលរួមរបស់មេធាវី Pierre Schifferli មកពីក្រុមមេធាវី
Geneva និងប្រធានសមាគមមិត្តភាពស្វីសវៀតណាម​លោកស្រី Anjuska Weil។

        ក្នុងឱកាសនេះដែរ គណៈចាត់តាំងនិងតំណាងចូលរួមបានរួមគ្នាចុះហត្ថ
លេ​ខាលើ សំបុត្រស្នើ ដើម្បីផ្ញើរជូនអគ្គលេខាធិការអ.ស.បលោក Ban Ki moon ដោយសង្កត់ធ្ងន់នូវសំណូមពរឲ្យចិនគោរពច្បាប់អន្តរជាតិ បញ្ចប់រាល់សកម្មភាព យោធូបនីយកម្មនៅសមុទ្រខាងកើត អនុវត្តត្រឹមត្រូវតាមការសន្យាចែងក្នុងសេច ក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីទាក់ទិននៅសមុទ្រខាងកើត (DOC) និង ឈានដល់ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ