ការតាំងពិព័រណ៌៖នាយឧត្តមសេនីយ៍ Van Tien Dung - ជីវិតនិងបុព្វហេតុ
|
ការតាំងពិព័រណ៌៖នាយឧត្តមសេនីយ៍ Van Tien Dung - ជីវិតនិងបុព្វហេតុ |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាកំណើត នាយឧត្តមសេនីយ៍ Van Tien Dung (ថ្ងៃទី២ឧសភាឆ្នាំ ១៩១៧-ថ្ងៃទី២ ឧសភាឆ្នាំ២០១៧) លើកទី៤២ឆ្នាំទិវារំដោះភូមិភាគខាងត្បូង វៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-២០១៧) នារសៀលថ្ងៃទី២៤មេសា សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមនៅទីក្រុងហាណូយ បានបើកការតាំងពិព័រណ៌៖”នាយឧត្តមសេនីយ៍ Van Tien Dung-ជីវិតនិងបុព្វហេតុ”។ដោយមានឯកសារ ចំនួន៣០០ រូបភាព និងវត្ថុតាងនានា ការតាំងពិព័រណ៌បានឧទ្ទេសនាមអំពីជីវិតនិងបុព្វហេតុរបស់នាយឧត្តមសេនីយ៍ Van Tien Dung។ ឧត្តមសេនីយ៍ត្រី Nguyen Xuan Nang នាយកសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម បានអោយដឹងថា៖
“ គោលដៅរបស់ការតាំងពិព័រណ៌លើកនេះគឺសម្ដែងការដឹងគុណ លើកសរសើរការរួមវិភាគទានដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងបុព្វហេតុកសាងនិងការពារប្រទេស ជាតិ។ តាមនោះ ចង់ផ្សព្វផ្សាយអំពីរបបប្រពៃណីស្នេហារជាតិ របស់បដិវត្តន៍ ធ្វើតាមគំរូនានារបស់ជំនាន់ជីតូនជីតា។”
ការតាំងពិព័រណ៌”នាយឧត្តមសេនីយ៍ Van Tien Dung-ជីវិតនិងបុព្វហេតុ” ប្រព្រឹត្តទៅដល់ថ្ងៃទី ១៥ ឧសភាឆ្នាំ២០១៧៕