ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ “Hoang Sa, Truong Sa របស់វៀតណាម - ភស្តុតាងប្រវត្តិសាស្រ្តនិងគតុយុត
|
ទិដ្ឋភាពនៅការតាំងពិព័រណ៍ |
(VOVworld)-នាថ្ងៃទី២៤មិថុនា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានរួម
សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh រៀបចំការតាំងពិព័រណ៍
ផែនទីនិង តាំងបង្ហាញឯកសារស្តីពី “Hoang Sa, Truong Sa របស់វៀតណាម -
ភស្តុតាងប្រវត្តិ សាស្រ្តនិងគតុយុត្ត”។លោក Nguyen Trung Hoang អនុប្រធាន
គណៈកម្មាធិការប្រជា ជនខេត្ត Tra Vinh និងជាប្រធានគណៈចាត់តាំងការតាំង
ពិព័រណ៍នេះបានឲ្យដឹងថា ឯកសារដែលបានតាំងបង្ហាញក្នុងការតាំងពិព័រណ៍ជា
ផ្នែកមួយនៃភស្តុតាងប្រវត្តិសាស្រ្តនិង មូលដ្ឋានគតិយុត្តអះអាងបញ្ជាក់អធិប
តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ នៅក្នុង
ការតាំងពិព័រណ៍នេះ ក៏បានដាក់តាំងបង្ហាញផែនទីចំនួន៦៥ ផ្ទាំងដែលបញ្ជាក់នូវ
អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះHoang Sa និង Truong Sa រួម
ទាំងសំណងស្រាវជ្រាវ វត្ថុតាង រូបថតស្តីពីកិច្ចការប្រតិបត្តិអធិបតេយ្យ ភាពនិង
ការតស៊ូការពារអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa៕