ការតាំងពិព័រណ៍ផែនទីនិងឯកសារ “Hoang Sa, Truong Sa របស់វៀតណាម” នៅទី ក្រុង Can Tho

(VOVworld)- ការតាំងពិព័រណ៍ផែនទីនិងឯកសារ “Hoang Sa, Truong Sa របស់ វៀត
ណាម- ភស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្ត”​បានបើកនារសៀលថ្ងៃទី២៥វិច្ឆិកា នៅ
ទីក្រុង​Can Tho។ ការតាំងពិព៌រណ៍នេះបានបង្ហាញឯកសារ វត្ថុតាងជាច្រើននិង
ផែនទីជាង១០០ផ្ទាំងរបស់អ្នកស្រាវជ្រាវ អ្នកប្តេជ្ញាជាតិនិងអន្តរជាតិច្រើនគុះករ។
ផែន ទីនិងឯកសារបានតាំងបង្ហាញនៅក្នុងពិព៌រណ៍នេះជា ភស្តុតាងប្រវត្តិសាស្រ្ត
និងមូលដ្ឋានគតិយុត្តបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ
Hoang Sa និង Truong Sa លើសមុទ្រខាងកើត។ លោក Nguyen Dinh Tao ប្រធាន
នាយក ដ្ឋានទទួលបន្ទុកការងារភាគខាងត្បូងក្រសួងព័ត៌មាននិងផ្សព្វផ្សាយបាន
ឲ្យដឹងថា៖

        “ការប្រកាសឯកសារ ភស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្តបានអះអាងនូវ អធិប
តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដើម្បីលើក
កំពស់មនសិការសម្រាប់កម្មាភិបាល យុទ្ធជននិងប្រជាជនក្នុងការការពាររឹងមាំអធិ
បតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស”។

        ការតាំងពិព័រណ៍បើករហូតដល់ថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ