ការតាំងពិព័រណ៌៖រឿងព្រេងអំពីផ្លូវហូជីមិញនៅលើទឹកដីឡាវ ដំណាក់កាល ១៩៦១-១៩៧៥
|
ការតាំងពិព័រណ៌៖រឿងព្រេងអំពីផ្លូវហូជីមិញនៅលើទឹកដីឡាវ ដំណាក់កាល ១៩៦១-១៩៧៥ |
(VOV)_នាព្រឹកថ្ងៃទី២៣កញ្ញា នៅសារមន្ទីរប្រវត្តិសាស្ត្រកងទ័ពប្រជាជនឡាវ នៅ
ទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បានប្រព្រឹត្តទៅការតាំងពិព័រណ៌៖រឿងព្រេងអំពីផ្លូវហូជី
មិញនៅលើទឹកដីឡាវ ដំណាក់កាល ១៩៦១-១៩៧៥។ ថ្លែងមតិនៅទីនេះ វរសេនីយ៍ឯក
Saisamone Xalapxeng ប្រធានស្នងការឃោសនាអប់រំ ក្រសួងការពារជាតិឡាវ បាន
អោយដឹងថា៖
“ ការតាំងពិព័រណ៌នេះ បានកត់សម្គាល់នូវការរួមវិភាគទាន និងជួយឧបត្ថម្ភ
ដែលមិនអាចកាត់ថ្លៃបាន របស់បក្ស រដ្ឋ និងប្រជាជនឡាវ ចំពោះបុព្វហេតុរំដោះជាតិ
ឯកភាពប្រទេសជាតិរបស់វៀតណាមនិយាយរួម និងចំពោះដំណើការកសាង ការពារ
ខ្សែផ្លូវ Tay Truong Son និយាយដោយឡែក។ ការតាំងពិព័រណ៌នេះជាឱកាសដើម្បីអប់រំ
អោយកម្មាភិបាល ប្រជាជននៃប្រទេសទាំងពីរ យល់ដឹងបន្ថែមអំពីទំនាក់ទំនងពិ
សេសឡាវ-វៀតណាម ក្នុងបដិវត្តន៍រំដោះប្រទេសជាតិមុននេះ និងក្នុងទំនាក់ទំនង
ប្រពៃណី សាមគ្គីភាព សហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការកសាងនិងការពារមាតុប្រទេស នាបច្ចុប្បន្ន៕”