ការតាំងពិព័រណ៍រូបថតរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំស្នេហាជាតិ
(VOVWORLD) -នាព្រឹកថ្ងៃទី៨ខែមិថុនា គណៈកម្មការរៀបចំពិធីធំៗរបស់ទីក្រុងហូជីមិញ បានរៀបចំបើកការតាំងពិព័រណ៍រូបថត “ទីក្រុងហូជីមិញអនុវត្តន៍យ៉ាងសកម្មនូវសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ” ក្នុងឱកាសរំលឹក ខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ (ថ្ងៃទី១១មិថុនា១៩៤៨-ថ្ងៃទី១១មិថុនា ២០១៨)។
ទិដ្ឋភាពនៃការតាំងពិព័រណ៍ |
តាំងពិព័រណ៍នេះ ដាក់តាំងរូបថតឯកសារជាង១០០សន្លឹក ដែលបានជ្រើសរើសដើម្បីបង្ហាញនូវសេចក្តីអំពាវនាវរបស់លោកប្រធានហូជីមិញ ដែលចាប់ផ្តើមឲ្យចលនាប្រឡងប្រណាំងស្នេហាជាតិអភិវឌ្ឍន៍ រួមចំណែកទៅក្នុងជ័យជំនះនៃបដិវត្តន៍វៀតណាម។
អញ្ជើញទស្សនានៅការតាំងពិព័រណ៍នេះ អ្នកស្រី Hong Hanh នៅខ័ណ្ឌទី១ ទីក្រុងហូជីមិញបានឲ្យដឹងថា៖“ពេលមកទស្សនាការតាំងពិព័រណ៍នេះ នាងខ្ញុំឃើញថានៅមានរូបថត ឯកសារអំពីលោកប្រធានហូជីមិញ ក្នុងនោះមានអំឡុងពេលដែលលោកប្រធានហូជីមិញចេញសេចក្តីអំពាវ នាវការប្រឡងប្រណាំងស្នេហាជាតិ។ បានទស្សនាការតាំងពិព័រណ៍នេះ នាងខ្ញុំកាន់តែយល់ច្បាស់ អំពីសកម្មភាពក្នុងដំណើរការដែលលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវឲ្យប្រទេសជាតិទាំងមូល ខិតខំប្រឹងប្រែងការពារប្រទេសជាតិ។ តាមរយៈនោះ បានបំផុសស្មារតីស្នេហាជាតិ ឆន្ទៈមោះមុតរបស់ប្រទេសជាតិទាំងមូល”។
ការតាំងពិព័រណ៍រូបថត “ទីក្រុងហូជីមិញអនុវត្តយ៉ាងសកម្មនូវសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ” នឹងប្រព្រឹតទៅរហូតដល់ថ្ងៃទី២០មិថុនាឆ្នាំ២០១៨៕