ការតាំងពិព័រណ៍រូបថតស្តីពីសមិទ្ធិផ្លាស់ប្តូរថ្មីរបស់វៀតណាមនៅអេហ្ស៊ីប
|
ទិដ្ឋភាពនៃការតាំងពិព័រណ៍ (រូបថតៈTTXVN ) |
(VOVworld)- សប្តាហ៍តាំងពិព័រណ៍រូបថតស្តីពី “សមិទ្ធិផ្លាស់ប្តូរថ្មីរបស់វៀតណាម
និងទំនាក់ទំនងវៀតណាម-អេហ្ស៊ីប”ទើបនឹងបានស្ថានទូតវៀតណាមប្រចាំនៅ
អេហ្ស៊ីបរៀបចំឡើង។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ មានភ្ញៀវចូលរួមជាង២០០ រូបជាមន្ត្រីការទូតអេហ្ស៊ីបនិងតំណាងអង្គទូតមួយចំនួនប្រចាំនៅអេហ្ស៊ីបរួមទាំង មិត្តភក្តិអន្តរជាតិជាច្រើនកុះករ។ បានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៦មិនា ការតាំងពិព័រ ណ៍នេះបានបង្ហាញរូបថតជាង៦០សន្លឹកដែលឧទ្ទេសនាមអំពីវៀតណាមដោយ សមាជិកក្រុមប្រឹក្សាការទូតអេហ្ស៊ីប Yusef Mazhar អនុវត្តក្នុងដំណើរទស្សនកិច្ច នៅវៀតណាមនាចុងឆ្នាំ២០១៥។ ថ្លែងមតិនៅក្នុងការតាំងពិព័រណ៍នេះ ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Do Hoang Long បានសង្កត់ធ្ងន់ថា ដោយសេចក្តីស្រឡាញ់ជាពិសេសសម្រាប់ប្រទេសវៀតណាមដូច្នេះបានជាលោក Mazhar បានអនុវត្តប្រកបដោយជោគជ័យកម្រងរូបថតមានចរិតលក្ខណៈសិល្បៈ ខ្ពស់ស្តីពី ទឹកដីនិងមនុស្សវៀតណាម តាមនោះ ឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិរួមទាំង ប្រជាជនអេហ្ស៊ីបអំពីមនុស្សវៀតណាមអង់អាចក្លាហាននិងរួសរាយ រាក់ទាក់៕