ការតាំងពិព័រណ៍អន្តរជាតិផ្នែកសុខាភិបាលនិងឱសថវៀតណាមលើកទី២២

ការតាំងពិព័រណ៍អន្តរជាតិផ្នែកសុខាភិបាលនិងឱសថវៀតណាមលើកទី២២ - ảnh 1
បណ្ដាផលិតផលបច្ចេកវិទ្យាថ្មីបំផុតត្រូវបានឧទ្ទេសនាមនៅក្នុងតាំងពិព័រណ៍នេះ

(VOVworld) - នាព្រឹកថ្ងៃទី១៣ ឧសភា នៅរដ្ឋធានីហាណូយ ក្រសួងសុខាភិបាល វៀតណាមបានរៀបចំពិធីបើកនៃតាំងពិព័រណ៍អន្តរជាតិផ្នែកសុខាភិបាលនិងឱសថ
វៀតណាមលើកទី២២។នេះជាតាំងពិព័រណ៍ជំនាញមានកិត្យានុភាព​ ដែល សំដៅ
ផ្សព្វផ្សាយ ឧទ្ទេសនាមបណ្ដាផលិតផល ទំនិញវិជ្ជមាននិងជាក់ស្ដែង ចំពោះអង្គ
ភាពអាជីវកម្មនានាដែលធ្វើសកម្មភាពក្នុងវិស័យសុខាភិបាលនិង ឱសថ។ការតាំង
ពិព័រណ៍ឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ទី១៦ ឧសភា ទាក់ទាញការចូល
រួមរបស់ស្ដង់ទំនិញចំនួន៤៥០មកពីប្រទេសនិងតំបន់ដែនដី ចំនួន៣០។ការតាំង
ពិព័រណ៍នេះបានឧទ្ទេសនាមរាល់ការរីកចំរើន សមិទ្ធិថ្មីបំផុតនៃផ្នែកសុខាភិបាលនិង
ឱសថវៀតណាមនិងពិភពលោក ឃោសនាអំពីការផ្ដួចផ្ដើមគំនិត គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋស្ដីពីការងារសុខាភិបាលដូចជាបង្ការ ប្រឆាំងអាសន្នរោគ
ពិនិត្យនិងព្យាបាលជំងឺ សុវត្ថិភាពចំណីអាហារ បរិស្ថានសុខា ភិបាលជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ