ការតាំងពិព័រណ៌អំពីប្រពៃណីដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកវៀតណាម

ការតាំងពិព័រណ៌អំពីប្រពៃណីដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកវៀតណាម - ảnh 1
ការតាំងពិព័រណ៌អំពីប្រពៃណីដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកវៀតណាម(TTXVN)

(VOV)_នាព្រឹកថ្ងៃទី១២ កក្កដា នៅទីក្រុង Vinh ខេត្ត Nghe An (ភាគ​កណ្ដាល
វៀតណាម) ​បានបើកការតាំងពិព័រណ៌អំពីប្រពៃណីដ៏អង់អាច​ក្លាហានរបស់កងទ័ព ជើងទឹកវៀតណាម ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវាប្រពៃណីជ័យជំ
នះលើកដំបូង របស់កងទ័ពជើងទឹកវៀតណាម ​(ពីថ្ងៃទី២-៥ សីហាឆ្នាំ ១៩៦៤ ដល់
ថ្ងៃទី  ២-៥ សីហាឆ្នាំ ២០១៤)។ ការតាំង​ពិព័រណ៌នេះមាន​មណ្ឌល២​សំរាប់​ទាំង
បង្ហាញ។ ផ្នែកទី១ តាំងបង្ហាញបណ្ដារូបថតដោយប្រធានបទ៖ សមុទ្រ កោះ និង យុទ្ធជនកងទ័ពជើងទឹក -សម្លេង​រន្ធឺពីជ័យជំនះលើកដំបូង ដោយសារមន្ទីរកងទ័ព
ជើងទឹក វៀតណាមអនុវត្តដោយមានរូបថតចំនួន១២០ផ្ទាំង។ ផ្នែកទីពីរតាំងបង្ហាញ
រូប ថតមួយចំនួន​ស្ដីពី៖Nghe An ជាមួយអធិបតេយ្យភាពកោះ សមុទ្រ ពិសិទ្ធនៃមាតុ
​ប្រទេស ​ត្រូវបានមជ្ឈមណ្ឌលវប្បធម៌ខេត្ត Nghe An រៀបចំឡើង ​ដោយ​មានរូប​ថត​
ចំនួន​៦០ផ្ទាំង ស្ដីពីបណ្ដាជ័យជំនះនិងស្នាដៃរបស់កងទ័ព ប្រជាជនខេត្ត​ Nghe An ក្នុងថ្ងៃទី២ និងទី៥ សីហាឆ្នាំ ១៩៦៤ ​បណ្ដាសកម្មភា​ព​របស់​បក្ស​ភាគ​​ រដ្ឋ​អំណាច ​និងប្រជាជនខេត្ត Nghe An ឆ្ពោះទៅកោះ​ សមុទ្រ​ពិសិទ្ធ​នៃ​មាតុប្រទេស។ ​ការតាំង
ពិរព័រណ៌ នេះនឹងអូសបន្លាយ​ដល់ថ្ងៃទី​ ១៧ ​កក្កដា​ ឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ